ក្លឹប Manchester United ចង់បានអ្នកចាំទី Pickford ពីក្រុម Everton ប្រសិនណាបើអ្នកចាំទីបច្ចុប្បន្ន David de Gea ពិតជាត្រូវចាកចេញទៅមែន។
De Gea នឹងឈានដល់ឆ្នាំចុងក្រោយនៃកុងត្រារបស់គេនារដូវកាលក្រោយនេះហើយ ខណៈដែលការបន្ដកុងត្រាក៏មិនទាន់មាននៅឡើយដែរ។ ដូច្នេះហើយ ក្រុមបិសាចក្រហមកំពុងបារម្ភថារូបគេអាចនឹងចាកចេញទៅ បើមានក្លឹបណាមួយអាចអន្ទង់ចិត្តនិងទិញយកគេក្នុងតម្លៃខ្លួនសមស្រប។ ជាមួយនឹងក្ដីបារម្ភនេះ ក្រុម Man Utd បានសម្លឹងមើលឃើញអ្នកចាំទីថ្មីរួចទៅហើយ គឺ Pickford ។
Jordan Pickford វ័យ២៤ឆ្នាំជាកីឡាករលេងនៅក្លឹប Everton ។ កាលពីឆ្នាំ២០១៧កន្លងទៅ ថ្នាលយុវជនរបស់ក្រុម Sunderland ខាងលើនេះត្រូវបានកោះហៅចូលជម្រើសជាតិ ហើយអ្វីដែលកាន់តែលេចធ្លោនោះ គឺរូបគេបានក្លាយជាដៃទី១របស់អង់គ្លេស លេងនៅ World Cup 2018 ទៀតផង។ ទម្រង់ចាប់បាល់យ៉ាងល្អនេះហើយ ធ្វើឱ្យក្រុម Man Utd ចាប់អារម្មណ៍ក្នុងការទិញរូបគេមកលេងនៅ Old Trafford ៕ប្រភពDailyMail