Inter Miami ជួបការលំបាក ខណៈ Messi នឹង​ខកខាន​ការប្រកួតមួយចំនួន

កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានចាកចេញពីរដ្ឋធានីរបស់ប្រទេសបារាំងបន្ទាប់ពីពីររដូវកាលដើម្បីផ្លាស់ទៅលេងនៅ MLS និង Florida ឱ្យក្លឹប Inter Miami ដែលជាសហកម្មសិទ្ធិរបស់អតីតខ្សែបម្រើស្លាប Manchester United កីឡាករ​ David Beckham។Messi បានឈ្នះពានជាមួយក្លឹបថ្មីរបស់គាត់រួចហើយ ដោយបានជួយ Inter Miami ឲ្យឈ្នះពាន Leagues Cup ដោយការស៊ុតបាល់ប៉េណាល់ទី កាត់សេចក្តីលើក្រុម Nashville SC ដែលជាពានរង្វាន់ទីមួយមិនធ្លាប់មានរបស់ក្លឹប Florida មួយនេះ។

កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះក៏ស្ថិតនៅក្នុងវគ្គផ្តាច់ព្រ័ត្រមួយផ្សេងទៀតផងដែរដោយបានជួយក្រុម Inter Miami ផ្តួលក្រុម FC Cincinnati ដោយការស៊ុតបាល់ប៉េណាល់ទីដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ US Open Cup ដែលពួកគេនឹងប្រកួតជាមួយក្រុម Houston Dynamo។ទីបំផុត Messi ក៏បានបង្ហាញខ្លួនជាលើកដំបូងនៅ MLS របស់គាត់កាលពីពេលថ្មីៗនេះ ដោយបានចេញពីកៅអីបម្រុង បន្ទាប់ពីមួយម៉ោង ហើយក៏បាន ស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ២-០ លើក្រុម New York Red Bulls។

ថ្លែងទៅកាន់ USA Today លោក Martino បាននិយាយថា៖

“សារៈសំខាន់គឺថា យើងឲ្យតម្លៃទៅលើការឈ្នះ និងការឈ្នះដោយវិធីនេះ ព្រោះវាគឺជាអ្វីដែលយើងត្រូវទម្លាប់។ Leo នឹងខកខានយ៉ាង ហោចណាស់បីប្រកួត។ គាត់នឹងត្រូវកោះហៅដោយក្រុមជម្រើសជាតិរបស់គាត់ និងអ្នកដទៃទៀតផងដែរ។ យើងដឹងថាក្រុមត្រូវតែបន្តឈ្នះ ដោយគ្មានពួកគេនៅពេលខ្លះ”៕

*[Sportbible]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT