West Ham United មិនបានបោះបង់ចោលទាំងស្រុងលើការចុះហត្ថលេខាលើ Harry Maguire ពី Manchester United នោះទេ។ក្រុមញញួរដែកបានយល់ព្រមលើតម្លៃខ្លួន ៣០លានផោនជាមួយ Man Utd កាលពីដើមខែ ដោយផ្តល់ឱកាសឱ្យ Maguire ស្តារអាជីពនៅ Premier League របស់គាត់ឡើងវិញជាមួយនឹងការផ្លាស់ទៅកីឡដ្ឋាននៅទីក្រុងឡុងដ៍។
ប៉ុន្តែទោះបីជាក្លឹបទាំងពីរបានយល់ព្រមលើលក្ខខណ្ឌបន្ទាប់ពីការចរចារគ្នាលើកដំបូងលើរចនាសម្ព័ន្ធនៃការទូទាត់ក៏ដោយ Maguire មិនអាចឈានដល់ កិច្ចព្រមព្រៀងក្នុងការចាកចេញនោះទេ ដោយសារតែការធ្លាក់ចុះនៃប្រាក់ខែរបស់គាត់។ West Ham សង្ឃឹមថាកិច្ចព្រមព្រៀងមួយសម្រាប់ Maguire អាចនៅតែត្រូវបានសម្រេចមុនពេលបញ្ចប់នៃទីផ្សារដោះដូរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុម West Ham នៅតែជឿជាក់ថា អាចចរចារជាមួយ Man Utd លើសំណើខ្ចីជើង ទោះមិនបានទិញដាច់ជាអចិន្ត្រៃយ៍ក៏ដោយ៕
*[Fotmob]