គ្រូ​បង្វឹក​ក្រូ​អាត៖ ​អង់គ្លេស ​ពិត​ជា​ខ្លាំង ​ពួកគេ​នឹង​ជោគជ័យ​ឆាប់​ៗ​នេះ

ក្រុម​អង់គ្លេស​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Nations League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត ២-១ ​នៅ​យប់មិញ​នេះ។

អង់គ្លេស​លេង​បាន​យ៉ាង​ល្អ ​និង​ឈ្នះ​ការ​ប្រកួត​យប់មិញ ​បាន​ធ្វើ​ឱ្យ​គ្រូ​បង្វឹក​ក្រុម​ក្រូអាត ​ឈ្មោះ​ថា Zlatko Dalic ​យល់​ឃើញ​ថា​តោ​កំណាច​នឹង​ខ្លាំង​ទៅ​ថ្ងៃ​មុខ ​ហើយ​ពាន​រង្វាន់​នឹង​មក​ដល់​ដៃ​ពួកគេ​មិន​យូរ​ទៀត​ទេ។ ពួកគេ​មាន​កីឡាករ​ក្មេង​ៗ​ល្អ ​ដែល​អាច​នឹង​ជួយ​ក្រុម​បាន​ច្រើន​នៅ​ថ្ងៃ​មុខ ​ព្រោះ​ថ្នាល​យុវជន​នេះ ​លេង​បាន​ល្អ​យ៉ាង​នេះ ​ច្បាស់​ណាស់​ពួកគេ​នឹង​កាន់​តែ​ល្អ​ថែម​ទៀត​ពេល​លេង​បាន​ច្រើន។

មិន​ត្រឹម​តែ​គ្រូ​បង្វឹក​ទេ ​សូម្បី​តែ​ Luka Modric ​ក៏​បាន​និយាយ​ចំពោះ​រឿង​នេះ​ដែរ។ Modric ​ថា​ការ​ប្រកួត​យប់មិញ ​ក្រុម​របស់​ខ្លួន​ធ្វើ​បាន​ល្អ ​និង​មាន​ឱកាស​សម​នឹង​ទទួល​បាន​ជ័យជម្នះ ប៉ុន្តែ​ចុង​ក្រោយ​មិន​មាន​សំណាង។ អង់គ្លេស ​ជា​ក្រុម​ល្អ ​កីឡាករ​ក្មេង​ៗ ​ល្បឿន​លឿន​និង​បង្កើត​ឱកាស​បាន​ជា​និច្ច៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT