ដោយសារ​ចរិត​អស់​នេះ Breitner ​សូម​អរគុណ​ធំៗក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ ដែល​ជួយ​យក Neymar ចេញ​ផុត​ពី​ដី​អឺរ៉ុប

ខ្សែ​ប្រយុទ្ធ​វ័យ ៣១ ឆ្នាំ Neymar Jr បាន​សម្រេច​ការ​ផ្ទេរ​ដ៏​ភ្ញាក់ផ្អើល ទៅ​កាន់​ក្លឹប​ Al-Hilal ​ក្នុង​តម្លៃ​ខ្លួន ៩០ លាន​អឺរ៉ូ ជាមួយ​ប្រាក់​ឈ្នួល​ខ្ទង់​រយ​លាន ហើយ​វា​ក៏​ជា​តួ​លេខ​អតីត​ក្លឹប​អាណាព្យាបាល Paris Saint-Germain ពេញចិត្ត​នឹង​ទទួល​យក​ខ្លាំង​ណាស់​ដែរ ដ្បិត​បើ​ធៀប​នឹង​ហាងឆេង​ការ​ផ្តល់​ឲ្យ​ពី​បណ្តា​ក្លឹប​ដទៃ​នៅ​លីគ​កំពូល ប្រហែល​មិន​បាន​ខ្ពស់​បែប​ហ្នឹង​ទេ។

ដោយឡែក​ងាក​ទៅ​អតីត​ជើង​ចាស់​របស់​ក្លឹប Bayern Munich លោក Paul Breitner ឯ​ណោះ ក៏​ហាក់​សប្បាយ​រីករាយ​ខ្លាំង​ដូច​គ្នា ដ្បិត​ជឿ​ថា ការ​ផ្ទេរ Neymar ឥត​ខុស​ពី​ការ​ដក​បន្លា​ដែល​ពោរពេញ​ដោយ​កលល្បិច​ចេញ​ពី​ដី​អឺរ៉ុប​បាន ១០០ ភាគរយ។

Legend លេង​តំណែង​បម្រើ​ធ្លាប់​ឈរ​ជើង​ឲ្យ Real Madrid និង Bayern និយាយ៖ “ពិត​ជា​អរគុណ​ធំៗ ខាង​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ទិញ​យក Mr Neymar ជា​កីឡាករ​ដែល​ពោរពេញ​ដោយ​ការ​សម្តែង ពុតត្បុត​ ពូកែធ្វើដួល ជាង​នរណាៗ​ទាំង​អស់​ក្នុង​លោក​នៅ​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ”។

“សម្រាប់​ខ្ញុំ គេ​ត្រឹម​ជា​កីឡាករ​ល្អ​បំផុត​មួយ​រូប ដែល​ពូកែ​សម្តែង ពូកែ​បន្លំ​យក​ត្រូវ​លើ​ទីលាន​តែ​ប៉ុណ្ណោះ​ឯង អត្តចរិត​ពោរពេញ​ដោយ​ល្បិច ដូច្នេះ​ខ្ញុំ​មាន​តែ​ពាក្យ​ថា អរគុណ អរគុណ​ធំៗ ព្រោះ​បាល់ទាត់​អឺរ៉ុប​របស់​យើង​មិន​ត្រូវ​ការ​វត្តមាន Neymar បន្ត​ទៅ​ទៀត​ឡើយ”។

គួរ​ឲ្យ​ដឹង​ដែរ​ថា កំឡុង​ឈរ​ជើង​នៅ PSG ជាង ៦ ឆ្នាំ​មក​នេះ Neymar បង្ហាញ​ខ្លួន​សរុប ១៧៣ ប្រកួត រក​បាន ១១៨ គ្រាប់​និង Assist ៧៧ លើក តែ​បេសកកម្ម​ធំ​ទាំង​សម្រាប់​ក្លឹប​ដូច​ពាន Champions League និង​ទាំង​សម្រាប់​ខ្លួន​ឯង​ដូច Ballon d’Or គេ​មិន​ទាន់​ធ្លាប់​សម្រេច​វា​បាន​នោះ​ឡើយ។

ងាក​មក​កុងត្រា​ថ្មី​ឈរ​ជើង​នៅ Al-Hilal ២ ឆ្នាំ​ទៅ​មុខ ខាង​ក្លឹប​ខាត​តាំង​ពី​ក្បាល​ទី នេះ​ត្រូវ​អវត្តមាន​ស្លាប​ប្រយុទ្ធ​ប្រេស៊ីល​ជិត​មួយ​ខែ ដោយសារ​បញ្ហា​របួស​ញាំញី​សល់​ពី​ក្លឹប​ចាស់ រួច​ទំនង​ដល់​ប្រកួត​ទល់​ក្លឹប​អ៊ីរ៉ង់ Perspolis ​នា​ថ្ងៃ​ទី ១៩ ​កញ្ញា ក្នុង​ពាន​រង្វាន់ AFC Champions League ទើប​គេ​អាច​ត្រលប់​មក​វិញ។

និយាយ​អំពី​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អាស៊ី ACL នេះ​ដែរ ក៏​ឆ្លៀត​ចែករំលែក​ជូន​បងប្អូន​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ឲ្យ​បាន​ដឹង​បន្តិច ត្រង់​ច្បាប់​ថ្មី​នៃ​រដូវ​កាល ២០២៣/២៤ គេ​អនុញ្ញាត​ឲ្យ​បណ្តា​ក្លឹប​ចូលរួម​ទាំង​អស់ អាច​ប្រើប្រាស់​កីឡាករ​ក្រៅ​តំបន់​អាស៊ី​ត្រឹម ៥ នាក់/ក្រុម​ប៉ុណ្ណោះ វា​ជា​តួ​លេខ​កើន​ឡើង​ធៀប​នឹង​ឆ្នាំ​ទៅ​ប្រើ​បាន​ត្រឹម ៤ រូប។

ចំពោះ Al-Hilal ផ្ទាល់ អាច​រាង​ស្មុគស្មាញ​ជាង​បណ្តា​ក្លឹប​ដទៃ​បន្តិច ព្រោះ​ពួក​គេ​បាន​ចុះ​ហត្ថលេខា​នាំ​ចូល​ចំណូល​ថ្មី ជា​កីឡាករ​បរទេស​ជាប់​សញ្ជាតិ​ក្រៅ​ទ្វីប​អាស៊ី មាន​តាំង​ពី Neymar, Malcom, Ruben Neves, Aleksandar Mitrovic, Sergej Milinkovic-Savic, Kalidou Koulibaly, Bono រាប់​ទៅ​ចូល ៧ រូប​បាត់ ដូច្នេះ​ប្រាកដ​ទាមទារ​ឲ្យ​មាន​ការ​ចម្រាញ់​ខ្ពស់ ក្នុង​ការ​ក្រសោប​យក​តែ​ ៥ រូប​ទៅ​ចូលរួម​ពាន​ធំ​ខាង​លើ។ សង្កត់​ធ្ងន់​ដែរ​ថា AFC Champions League ជា​ពាន​ដែល​ក្លឹប​ទាំង​អស់​នៅ​ទ្វីប​អាស៊ី​ត្រូវ​ចូលរួម​ប្រកួតប្រជែង​រៀងរាល់​រដូវ​កាល ដូច UEFA Champions League ក្នុង​តំបន់​អឺរ៉ុប​យ៉ាង​ដូច្នោះ៕

ប្រភព៖ បរទេស

  • ដោយសារ​ចរិត​អស់​នេះ Breitner ​សូម​អរគុណ​ធំៗក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ ដែល​ជួយ​យក Neymar ចេញ​ផុត​ពី​ដី​អឺរ៉ុប