ខ្សែបម្រើ Kevin De Bruyne របស់ Manchester City ថ្មីៗនេះបានចែករំលែកការជ្រើសរើសរបស់គាត់សម្រាប់ខ្សែបម្រើល្អបំផុតនៅ Premier League ហើយក៏បានបង្ហាញពីកីឡាករកំពូលទាំងបីរបស់គាត់ផងដែរ។De Bruyne ដែលត្រូវបានគេចាត់ទុកថាជាខ្សែបម្រើដ៏អស្ចារ្យបំផុតម្នាក់ក្នុងក្របខ័ណ្ឌ Premier League បានជ្រើសរើសខ្សែបម្រើកំពូលបីរូបរបស់គាត់ដែលកំពុងលេងបច្ចុប្បន្ន។ នៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports កីឡាករសញ្ជាតិបែលហ្ស៊ិកបានជ្រើសរើស Bruno Fernandes, Martin Odegaard និង James Maddison តាមលំដាប់លំដោយនេះ។
គាត់បាននិយាយថា៖
“ខ្ញុំគិតថាគាត់ (Bruno Fernandes) គឺជាម៉ាស៊ីនច្នៃប្រឌិត។ ជាទូទៅ ខ្ញុំគិតថា Odegaard មានភាពច្នៃប្រឌិតខ្លាំង។គាត់គ្រប់គ្រងបានល្អជាងបន្តិច ហើយបន្ទាប់មក Maddison ក៏មានភាពច្នៃប្រឌិតដែរ ប៉ុន្តែខ្ញុំត្រូវមើលគាត់បន្ថែមទៀតពេលលេងក្នុងក្រុមធំ។ ដូច្នេះវាអាចផ្លាស់ប្តូរ ប៉ុន្តែនោះជាមូលហេតុដែលខ្ញុំដាក់គាត់ឱ្យនៅលេខរៀងទី៣”៕