ចុំ​អាប្អូន​ឯង​ដូរ​ក្រុម​មែន Mane ភ្ញាក់ព្រើត​ស្មាន​តែ​ខ្មោច​លង តាម​ការ​ពិត​គេ​កូន​ភ្លោះ​គ្នា​ស្មោះ

Al-Nassr ជា​ក្លឹប​ភ្ញៀវ បាន​ចូល​លុត​ក្លឹប​ម្ចាស់ផ្ទះ Al Fateh កាល​ពី​យប់មិញ​យ៉ាង​ចាស់​ដៃ ដល់​លទ្ធផល ៥-០។ នេះ​ជា​ជ័យជម្នះ​ដំបូង​សម្រាប់​ពួក​គេ​នៅ​រដូវ​កាល​ថ្មី Saudi Pro League ដ្បិត​ ៣ ជុំ ទើប​ស្គាល់​ឈ្នះ ១ កន្លង​មក​ចាញ់​ដល់​ទៅ ២។

យ៉ាង​ណា​ចាប់​អារម្មណ៍​ជា​រឿង​អស់​សំណើច​នៅ​មុន​ការ​ប្រកួត កំឡុង​ពេល​កីឡាករ​តម្រង់​ជួរ​ចាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក ហួស​ចិត្ត​បំផុត​ត្រង់​ចំណាប់អារម្មណ៍​ទឹកមុខ​របស់ Sadio Mane ​ប្រៀប​ដូច​ជា​ខ្មោច​លង​ ព្រោះ​គេ​មិន​ធ្លាប់​ដឹង ក៏​មិន​ចង់​ជឿ ស្មាន​តែ​សមាជិក​ខាង​ក្រុម​ខ្លួន ​ថ្ងៃ​នេះ​អត់​មាន​ឈ្មោះ​លេង ហើយ​បែរ​ទៅ​ចូលរួម​នៅ​ខាង​ក្រុម​គេ​មួយ​រំពេច។

នោះ​គឺ​រវាង​បងប្អូន​ភ្លោះ Ali Lajami សមាជិក​ខាង​ក្លឹប Al Nassr និង Qassem Lajami សមាជិក​ខាង​ក្លឹប Al Fateh។ ម្ចាស់​អាវ​លេខ ៧៨ លេង​តំណែង​ការពារ Ali ​ប្រកួត​យប់មិញ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​ទេ កុំ​ថា​ឡើយ​សូម្បី​កៅអី​បម្រុង ដល់​តែ​ហើយ​បែរ​លេច​មុខ​កីឡាករ​ម្នាក់​ទៀត មាន​មុខមាត់​ដូច​បេះ​ដាក់​ទៅ​នឹង Ali តែ​ពាក់​ឈុត​របស់​ក្លឹប Al Fateh ដើរ​មក​ចាប់​ដៃ​ខាង​គូ​ប្រជែង Al-Nassr។

មួយ​ស្របក់​ដែលខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំ បាន​ឃើញ​ភ្លាម គេ​ហាក់​ភ្ញាក់ផ្អើល​ភ្លែត ព្រោះ​អត់​ធ្លាប់​ដឹង​ទេ​ថា Ali គេ​មាន​បងប្អូន​ភ្លោះ​រួម​អាជីព​នៅ Saudi Pro League ក៏​នឹក​ស្មាន​តែ Ali ទៅ​ឈរ​ជើង​ខាង​ក្រុម​គូ​ប្រជែង​ទេ​តើ។ ដល់​ហើយ​ទើប​ដឹង​ថា នោះ​ជា​បងប្អូន​ភ្លោះ​របស់​គេ​ស្មោះ រួច​ក៏​ជា​ខ្សែ​ការពារ​ដូច​គ្នា ហើយ​ពាក់​អាវ​លេខ​បញ្ច្រាស​នឹង​ Ali ពី ៧៨ មក​ជា ៨៧ ឈរ​ជើង​ពេញ​តង់​យប់មិញ។

យើង​មើល​ទឹក​មុខ​របស់ Mane ពេល​នោះ ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ត្រង់​គេ​ឆ្លៀត​ងាក​មក​លួច​មើល​ម្តង​ទៀត ដោយ​អារម្មណ៍​ងឿងឆ្ងល់​មិន​អស់​ចិត្ត។ ដល់​ថ្នាក់​មាន​អ្នក​គាំទ្រ​ខ្លះ បញ្ចេញ​មតិ​បែប​លេងសើច​ថា បើ​អត់​ប្រាប់ ​នៅ​ពេល​ប្រកួត សង្ស័យ​ Mane ច្រឡំ​ទាំង​ប៉ះ​បាល់​ឲ្យ Qassem ច្រឡំ​ថា​ជា Ali ផង​មិន​ដឹង។

គួរ​ឲ្យ​ដឹង​ដែរ​ថា បងប្អូន​ភ្លោះ​ Ali និង Qassem Lajami ពីរ​រូប​នេះ កើត​នៅ​ថ្ងៃ​តែ​មួយ ២៤ មេសា ឆ្នាំ ១៩៩៦ មាន​អាយុ ២៧ ឆ្នាំ​ដូច​គ្នា។ កម្ពស់​ក៏​ប៉ុន​គ្នា ១,៧៨ ម៉ែត្រ ជា​កីឡាករ​សញ្ជាតិ​អារ៉ាប៊ីសាអូឌីត ដើម​ឡើយ​នោះ​លេង​ឲ្យ​ក្លឹប​តែ​មួយ​ផង កាល​នៅ Al-Khaleej និង Al-Fateh ទើប​តែ​ពេល​ចុង​ក្រោយ​ដែល Ali ជ្រើស​ការ​ផ្ទេរ​មក​ Al-Nassr ​ដោយ​ឯកឯង។

ចុងក្រោយ​ផ្សារភ្ជាប់​ទៅ​រឿងរ៉ាវ​ដ៏​អស្ចារ្យ​យប់មិញ​នេះ​បន្តិច កីឡាករ​សេណេហ្គាល់​និង​តារា​ឆ្នើម​ព័រទុយហ្គាល់ Cristiano Ronaldo ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ជា ដាវ​ញី​ឈ្មោល ពេញលេញ​ហើយ​នៅ Al-Nassr បន្ទាប់​តែ​ខាង Mane រក​បាន ២ គ្រាប់ ខាង CR7 រក​បាន Hat-trick ឬ ៣ គ្រាប់ ក៏​ឆ្ងាញ់​បំផុត​ត្រង់​ការ​ប៉ែង​ជើង​ក្រោយ Assist ឲ្យ​បុរស​បេះដូង​មាស​ល្អ​នោះ​ល្អ។

​ស្ថិតិ​ជា​រួម​រដូវ​កាល​នេះ Mane បង្ហាញ​ខ្លួន ៤ ប្រកួត រក​បាន ៣ គ្រាប់ ស្រប​ពេល​ Ronaldo ៣ ប្រកួត ៣ គ្រាប់ ២ Assist។ បេសកកម្ម​បន្ទាប់​របស់​ពួក​គេ គឺ​ត្រូវ​ជួប Al-Shabab នៅ SPL ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS ផង​ដែរ៕

ប្រភព៖ បរទេស

  • ចុំ​អាប្អូន​ឯង​ដូរ​ក្រុម​មែន Mane ភ្ញាក់ព្រើត​ស្មាន​តែ​ខ្មោច​លង តាម​ការ​ពិត​គេ​កូន​ភ្លោះ​គ្នា​ស្មោះ