អ្នកចាត់ការទូទៅរបស់ Ittihad លោក Nuno Espirito Santo បានឆ្លើយតបទៅនឹងរបាយការណ៍ដែលអះអាងថាគាត់មានទំនាក់ទំនងមិនល្អជាមួយ Karim Benzema។
កាសែតអារ៉ាប៊ីសាអូឌីត Asharq Al-Awsat បានអះអាងថា មានភាពតានតឹងកាន់តែខ្លាំងឡើងរវាង Santo និង Benzema ដែលបានចូលរួមជាមួយក្លឹបពី Real Madrid កាលពីដើមរដូវក្តៅនេះ។វាត្រូវបានគេអះអាងថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានប្រាប់ក្រុមប្រឹក្សាភិបាល Al Ittihad ថា Benzema មិនសមនឹងទម្រង់លេងរបស់គាត់ ហើយគាត់ក៏មិនដែលបានស្នើសុំការផ្ទេរនេះផងដែរ។
តាមរបាយការណ៍កីឡាករសញ្ជាតិបារាំងក៏ចង់បានស្លាកប្រធានក្រុមផងដែរ ដែលត្រូវបានបដិសេធដោយអតីតគ្រូបង្វឹក Wolves និង Tottenham រូបនេះ។
ឥឡូវនេះ Santo បានឆ្លើយតបទៅនឹងរបាយការណ៍ទាំងនេះ តាមរយៈ RMC Sport ថា៖
“ខ្ញុំបានអាននៅក្នុងសារពត៌មានដែលថាទំនាក់ទំនងរបស់ខ្ញុំជាមួយ Karim Benzema មិនល្អទេ គ្រប់គ្នាដែលស្គាល់ខ្ញុំ ច្បាស់ជាដឹងរឿងនោះ ពិតណាស់វាមិនសមហេតុផលទេ។
ទំនាក់ទំនងរបស់ខ្ញុំជាមួយកីឡាករទាំងអស់គឺល្អ យើងមានក្រុមដ៏ខ្លាំង យើងសប្បាយចិត្តជាមួយកីឡាករទាំងអស់ យើងសប្បាយចិត្តដែល Karim នៅទីនេះជាមួយយើង។”
“គាត់សប្បាយចិត្តនៅលើទីលាន អ្នកអាចមើលឃើញ គាត់ចូលចិត្តលេងឱ្យ Al-Ittihad ខ្ញុំយល់ពីអ្វីដែលកំពុងកើតឡើង… ប៉ុន្តែយើងជាក្រុមខ្លាំងណាស់”៕
*[Sportbible]