ជំហររបស់ Liverpool លើ Mohamed Salah ចំពោះការចាប់អារម្មណ៍ពី Saudi Pro League

Mohamed Salah នៅតែជាគោលដៅសម្រាប់ Saudi Pro League ដោយ Al Ittihad ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើកិច្ចព្រមព្រៀង។ ប៉ុន្តែ Liverpool កំពុងតែបង្ហាញពីបំណងតិចតួចក្នុងការទទួលយកការផ្ទេរនៅរដូវក្តៅនេះ។ប្រភពបានបញ្ជាក់ថា Salah រួមជាមួយនឹង Paul Pogba គឺជាគោលដៅសំខាន់ជាងគេនាពេលបច្ចុប្បន្នរបស់ Saudi Pro League ខណៈដែលពួកគេស្វែងរក កីឡាករដែលមានទេពកោសល្យបាល់ទាត់ល្អបំផុតរបស់ពិភពលោក ហើយពួកគេក៏ចង់បានកីឡាករម៉ូស្លីមដែលមានទម្រង់លេងខ្ពស់ទៅលេងនៅ ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។

Al Ittihad មានអារម្មណ៍ថាមានឱកាសក្នុងការនាំយក Salah ហើយនឹងមិនចុះចាញ់ឡើយ បើទោះបីជា Liverpool មិនបានបង្ហាញតម្រុយដោះលែង កីឡាករឆ្នើមរបស់ពួកគេទាល់តែសោះយ៉ាងណាក្តី។ដោយបានលក់អតីតប្រធានក្រុម Jordan Henderson និង Fabinho ទៅឱ្យអារ៉ាប៊ីសាអូឌីតរួចហើយ ថ្នាក់គ្រប់គ្រងរបស់ Liverpool ដឹងយ៉ាងច្បាស់ថា ម្ចាស់របស់ PIF – Al Ittihad មានលុយច្រើនប៉ុនណា។

ទោះបីជា Al Ittihad អាចផ្តល់សំណើធំល្មមសម្រាប់ Salah នៅរដូវក្តៅនេះក៏ដោយ តែត្រូវបានគេមើលឃើញថាវាទំនងជានឹងត្រូវដាក់លក់កីឡាករ ក្នុងតម្លៃបំបែកកំណត់ត្រាក្លឹបសម្រាប់ Liverpool ដែលបច្ចុប្បន្នកំណត់ត្រានេះកាន់កាប់ដោយ Philippe Coutinho ដែលលក់ឲ្យ Barcelona ក្នុងឆ្នាំ ២០១៨ តម្លៃ ១៤២លានផោន៕

*[Fotmob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT