FIFA បើកដំណើរការនីតិវិធីវិន័យ ប្រឆាំងនឹងប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ Rubiales

គណៈកម្មាធិការវិន័យរបស់ FIFA បានបើកដំណើរការនីតិវិធីដាក់ពិន័យលើលោក Luis Rubiales ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បន្ទាប់ពីគាត់បានថើបម្ចាស់ជើងឯក World Cup នារី Jenni Hermoso ដោយមិនបានសុំការអនុញ្ញាតជាមុន។ឧប្បត្តិហេតុនេះបានកើតឡើងនៅពេល Rubiales បង្ហាញខ្លូនជាអ្នកបំពាក់មេដាយមាសដល់កីឡាករ ក្រោយពួកគេបានផ្តួលក្រុមអង់គ្លេស ១-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ ដែលបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេសអេស្ប៉ាញដោយ Hermoso បាននិយាយថា ទង្វើបែបនេះមិនគួរគ្មានការពិន័យនោះទេ។​ ក្នុងសេចក្តីថ្លែងការណ៍បានរៀបរាប់ថា៖

“គណៈកម្មាធិការវិន័យរបស់ FIFA បានជូនដំណឹងដល់លោក Luis Rubiales ប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញនៅថ្ងៃនេះថា ខ្លួនកំពុងបើកដំណើរការនីតិវិធីវិន័យប្រឆាំងនឹងគាត់ដោយផ្អែកលើព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងអំឡុងពេលចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកនារី។ ព្រឹត្តិការណ៍នេះជាការរំលោភលើមាត្រា១៣ កថាខណ្ឌទី១ និងទី២ នៃក្រមវិន័យរបស់ FIFA”។

មាត្រា ១៣ នៅក្នុងក្រមនេះចែងអំពី “អាកប្បកិរិយាប្រមាថ” របស់កីឡាករ និងមន្ត្រី ជាពិសេសជាមួយ “ការរំលោភលើច្បាប់ជាមូលដ្ឋាននៃអាកប្បកិរិយា សមរម្យ” និង “អាកប្បកិរិយាក្នុងរបៀបមួយដែលនាំឱ្យកីឡាទៅជាខូចកេរ្តិ៍ឈ្មោះ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT