Muller បានបង្ហាញអារម្មណ៍របស់គាត់យ៉ាងច្បាស់ នៅពេលដែលគាត់បានថ្លឹងថ្លែងលើការជជែកដេញដោលរវាង Ronaldo និង Messi ដោយលើក ឡើងពីកំណត់ត្រាផ្ទាល់ខ្លួនរបស់គាត់ទល់នឹងកំពូលតារាទាំងពីរ។គាត់បាននិយាយថា៖
“ខ្ញុំរើសយក Ronaldo។ ទល់នឹង Messi ខ្ញុំមានស្ថិតិល្អជាង ទល់នឹង Ronaldo មិនល្អទេ”។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានផ្លាស់ប្តូរទាំងស្រុង ខណៈដែលឥឡូវនេះគាត់បានចាត់ទុក Messi គឺជាកីឡាករដ៏អស្ចារ្យបំផុត គ្រប់ពេល។
Muller បាននិយាយថា៖
“តើនរណាជាកីឡាករអស្ចារ្យបំផុតគ្រប់ពេល? GOAT សម្រាប់ខ្ញុំគឺ Messi ពីព្រោះគាត់ធ្វើឱ្យមនុស្សនិយាយបែបនេះ។ Cristiano ក៏ជាបេក្ខភាពខ្លាំងម្នាក់ដែលមានស្ថិតិ និងពានជាច្រើន ប៉ុន្តែ Messi គឺសាមញ្ញ សុភាពជាង និងអស្ចារ្យជាង”៕
*[Sportbible]