អ្នកចាំទី Drake Callender របស់ Inter Miami បានពន្យល់ថា Lionel Messi ប្រគល់ស្លាកប្រធានក្រុមទៅឱ្យ DeAndre Yedlin មុនពេល Inter Miami លើកពាន Leagues Cup បានបង្ហាញពីភាពដាក់ខ្លួនរបស់គាត់។ក្រុមរបស់លោក Gerardo Martino បានយកឈ្នះ Nashville SC ១០-៩ ដោយការស៊ុតបាល់ប៉េណាល់ទី បន្ទាប់ពីស្មើ ១-១ ហើយបានឈ្នះពាន Leagues Cup កាលពីថ្ងៃសៅរ៍ ១៩ សីហា។ វាត្រូវរង់ចាំដល់ពេល Lionel Messi មកដល់ដើម្បីឈ្នះពានរង្វាន់ដំបូងរបស់គាត់ជាមួយក្លឹប Major League Soccer។
Messi បានស៊ុតបាល់បញ្ចូលទីឲ្យ Miami ហើយក៏បានទទួលខុសត្រូវក្នុងនាមជាប្រធានក្រុមដោយការស៊ុតបាល់ប៉េណាល់ទីដំបូងរបស់ក្រុម។ ក្រោយមកគាត់បានប្រគល់ស្លាកប្រធានក្រុមទៅឱ្យ Yedlin ដែលបានដឹកនាំក្រុមមុនពេលគាត់មកដល់ មុនពេលលើកពាន។
ឥឡូវនេះ Callender បានសរសើរ Messi ថា៖
“គាត់ (Lionel Messi) គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ប៉ុន្តែគាត់ក៏ជាបុគ្គលដ៏អស្ចារ្យផងដែរ។ សម្រាប់គាត់ដែលបានគោរព និងឲ្យតម្លៃដល់ភាពជាអ្នកដឹកនាំរបស់ DeAndre គឺជាពេលវេលាដ៏ធំពិសេសមួយសម្រាប់ DeAndre ក៏ដូចជាសម្រាប់ក្រុមដែល មើលឃើញថាគាត់គោរពមនុស្សគ្រប់គ្នា”៕
*[Sportskeeda]