លីគចាប់ផ្តើមហើយ តែ Barcelona មិន​ទាន់​ចុះ​ឈ្មោះ​កីឡាករ​បី​នាក់នេះ​ក្នុង​ក្រុម​ La Liga នៅឡើយទេ

បញ្ហាហិរញ្ញវត្ថុរបស់ Barca នៅតែបន្តមានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងការខកខានក្នុងការចុះកិច្ចសន្យារបស់ Lionel Messi ដែល ក្រោយមកត្រូវបានបង្ខំឱ្យលក់កីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេលទៅឱ្យ Paris Saint-Germain ដែលកំពុងកសាងក្រុមឆ្ពោះទៅមុខ។ចាប់តាំងពីពេលនោះមក ក្លឹបបានប្រព្រឹត្តកំហុសលើច្បាប់កំណត់ប្រាក់ខែរបស់ La Liga ជាច្រើនលើកច្រើនសារ។ នៅក្នុងខែមករា ឆ្នាំ២០២៣ Barcelona ត្រូវបានរារាំងដោយលីគពីការចុះហត្ថលេខាជាអចិន្ត្រៃយ៍ ហើយនៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅបច្ចុប្បន្ន ក្លឹបបានខកខានក្នុងការចុះហត្ថលេខា លើ Messi ត្រឡប់មកវិញ ដោយសារតែបញ្ហាទាំងនេះផងដែរ ដោយកីឡាករផ្ទាល់បានសារភាពថាបញ្ហាហិរញ្ញវត្ថុនៅ Barcelona បាននាំឱ្យមានការ​សម្រេច​ចិត្ត​របស់​គាត់​ក្នុង​ការ​មិន​ចូល​រួម​ក្លឹប​ម្ដង​ទៀត។ទោះបីជាមិនបានចុះហត្ថលេខាលើ Messi ហើយមានការចំណាយសុទ្ធ ៩៤,៥លានផោននៅរដូវក្តៅនេះ មានតែកីឡាករម្នាក់ប៉ុណ្ណោះដែលក្លឹបចំណាយ លើការចុះកុងត្រាទៅលើ Oriol Romeu ក្នុងតម្លៃ ២,៩២លានផោន តែក្លឹបនៅតែជួបការលំបាកក្នុងការចុះឈ្មោះក្រុមដំបូងមួយចំនួន។ពីរប្រកួតក្នុងរដូវកាលថ្មី Barcelona មិនទាន់បានចុះឈ្មោះកីឡាករ Alonso, Pena និង Martinez នៅឡើយទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT