បិសាចក្រហមបានបញ្ជាក់កាលពីថ្ងៃចន្ទថា កីឡាករវ័យ ២១ឆ្នាំនឹងចាកចេញពីក្លឹបដោយកិច្ចព្រមព្រៀងទាំងសងខាង បន្ទាប់ពីក្លាយជាកម្មវត្ថុនៃការ ស៊ើបអង្កេតផ្ទៃក្នុងរយៈពេល ៦ខែ។កិច្ចសន្យារបស់ខ្សែប្រយុទ្ធរូបនេះនៅ United នឹងផុតកំណត់នៅឆ្នាំ២០២៥ ដែលមានន័យថាវានៅសល់ពីររដូវកាលទៀតទើបចប់ ប៉ុន្តែក្លឹបកំពុងធ្វើការ ដើម្បីផ្ទេរកីឡាកររូបនេះចេញពី Old Trafford ឬដាក់ឲ្យក្លឹបដទៃខ្ចីជើង។
Neville ដែលបានចំណាយពេល ១៩ឆ្នាំនៅ Old Trafford ក្នុងនាមជាកីឡាករក្រុមដំបូងបានប្រាប់ Sky Sports ថា៖
“វាច្បាស់ណាស់ចាប់តាំងពីថ្ងៃមួយថាគាត់លែងលេងឱ្យ Manchester United។ ដំណើរការនៅទីនោះពិតជាគួរឱ្យរន្ធត់ណាស់។ ពេលអ្នកស្ថិតក្នុងស្ថានភាពដ៏សំខាន់ និងស្ថានភាពដ៏លំបាកបែបនេះ វាទាមទារឱ្យមានអ្នកដឹកនាំដែលមានសិទ្ធិអំណាចខ្លាំង ហើយវាគួរតែមកពីថ្នាក់គ្រប់គ្រងកំពូល ប៉ុន្តែ Manchester United មិនធ្វើអីចឹងទេ”៕