ក្រុមបាល់ទាត់ជម្រើសជាតិស្វីស បានយកឈ្នះលើក្រុមបាល់ទាត់បែលហ្សិក ក្នុងលទ្ធផល ៥-២ ដើម្បីឡើងទៅវគ្គ Semi-Final ពានរង្វាន់ UEFA Nations League ហើយ។
វាជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលស្វីសលេងបានយ៉ាងល្អដូច្នេះ។ ជាពិសេសនោះ គឺក្រុមបែលហ្សិកឯណោះទេ ដែលនាំមុខដល់ទៅ២គ្រាប់មុន ប៉ុន្តែត្រូវម្ចាស់ផ្ទះរកគ្រាប់បាល់ពីក្រោយវិញបានដល់ទៅ៥គ្រាប់។ ជ័យជម្នះនេះដែរ ល្មមឱ្យក្រុមស្វីសឡើងទៅវគ្គបន្ដ ហើយទុកឱ្យបែលហ្សិកឈរនៅលេខ២ក្នុងតារាង មិនអាចឡើងបានឡើយ។ មួយវិញទៀត នេះក៏ជាបរាជ័យក្នុងពានផ្លូវការទី២របស់ក្រុមបែលហ្សិក គិតចាប់តាំងពី Euro 2016 មកផងដែរ។
ស្វីសនឹងឡើងទៅជុំបន្ដជាមួយក្រុមកំពូលតារាងពូលផ្សេងទៀតដូចជា អង់គ្លេស និងព័រទុយហ្គាល់ជាដើម។ នៅវគ្គ Semi-Final នេះដែរ នឹងចាប់ផ្ដើមប្រកួតនៅរដូវក្ដៅខាងមុខឯណោះ៕ប្រភពDailyMail