ក្រោយស៊ើបអង្កេតផ្ទៃក្នុងយ៉ាងយូរ ក្លឹប Manchester United និង Mason Greenwood បានសម្រេចព្រមព្រៀងចែកផ្លូវគ្នាចាប់ពីពេលនេះតទៅ ដែលអនុញ្ញាតិឲ្យ Greenwood អាចបន្តអាជីពបន្តទៀត ក្រៅពីក្លឹបបិសាចក្រហម។នៅពេលដែលគាត់ចាកចេញពី Old Trafford តើក្លឹបណាខ្លះអាចចុះហត្ថលេខាលើ Greenwood?
កីឡាករវ័យ ២១ឆ្នាំរូបនេះបានឆ្លងកាត់សាលារបស់ United ហើយមិនដែលធ្លាប់លេងឱ្យក្លឹបផ្សេងទៀតនៅកម្រិតជាន់ខ្ពស់រហូតដល់ពេលនេះនោះទេ។
កិច្ចសន្យារបស់ខ្សែប្រយុទ្ធនៅ United នឹងផុតកំណត់នៅឆ្នាំ២០២៥ ដែលមានន័យថាវានៅសល់ពីររដូវកាលទៀតទើបចប់។ ឥឡូវនេះក្លឹបនឹងស្វែងរកការលក់ ឬខ្ចីចេញពី Greenwood ដោយសេចក្តីថ្លែងការណ៍របស់ពួកគេបញ្ជាក់ថាភាគីទាំងពីរកំពុងធ្វើការជាមួយគ្នាលើការផ្ទេរ បន្ទាប់របស់គាត់។កាលពីខែមីនា The Athletic បានរាយការណ៍ថា United បានច្រានចោលសំណើរពីក្លឹបទួរគី Super Lig មួយក្នុងការចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើង។
ហើយនៅក្នុងខែឧសភា The Sun បានភ្ជាប់ Greenwood ជាមួយក្លឹបជាច្រើននៅ Serie A ជាមួយនឹងរបាយការណ៍អះអាងថា Juventus គឺជាក្លឹបមួយក្នុង ចំណោមក្លឹបដែលចាប់អារម្មណ៍។
ហើយកាសែតអ៊ីតាលី La Republicca ថែមទាំងបានអះអាងកាលពីខែកក្កដាថា Juventus បានសាកសួរពីលទ្ធភាពនៃការខ្ចីជើង Greenwood បន្ទាប់ពី មានការចាប់អារម្មណ៍ពី Atalanta៕