របស់ ៣ មើល​ទៅ​ធម្មតាៗ​សម្រាប់​វីរបុរស​បាល់ទាត់ តែ​បែរ​មាន​តម្លៃ​មហាសាល​ដេញ​ថ្លៃ​ព្រោងព្រាត​នៅ​ខាង​ក្រៅ

បណ្តា​កីឡាករ អ្នកចាត់ការ​ក្នុង​ពិភព​បាល់ទាត់​ប្រហែល​សម្លឹង​មើល​ទៅ​របស់​មួយ​ចំនួន ត្រឹម​ជា​របស់​សាមញ្ញ​ធម្មតាៗ តែ​នៅ​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ខាង​ក្រៅ ប្រហែល​មើល​ឃើញ​វា​ជា​កំណប់​មហាសាល​ក៏​មាន។ របស់​ប្រើប្រាស់ របស់​ជាប់​ខ្លួន​មាន​ពាក់ព័ន្ធ​នឹង​វីរបុរស ៣ រូប ដែល CTS SPORTS ​យក​មក​បង្ហាញ វា​ត្រូវ​បាន​គេ​យក​មក​ដាក់​ដេញ​ថ្លៃ ខ្លះ​ក៏​បង្វែរ​ទៅ​ជា​សាច់ប្រាក់​ចូលរួម​ការងារ​សប្បុរសធម៌ ខ្លះ​ទៀត​ក៏​ចូល​ហោប៉ៅ​ឯកជន រាប់​ជា​របស់​សំណាង​សម្រាប់​ពួក​គេ៖

៣) បំណែក​ស្មៅ​លើ​ទីលាន Messi ប្រកួត

សារ​ថយ​ក្រោយ​ទៅ​ប៉ុន្មាន​ខែ​មុន​ក្នុង​ប្រទេស​ចិន មាន​វត្តមាន​តារា​ឆ្នើម​ក៏​ជា​ម្ចាស់​ជើង​ឯក World Cup គឺ Lionel Messi មក​ចូលរួម​ជាមួយ​ជម្រើស​ជាតិ ប្រកួត​ទល់​អូស្រ្តាលី យក​ឈ្នះ ២-០។ ក្រោយ​ចប់​ការ​ប្រកួត​នោះ គណៈ​រៀបចំ​កីឡដ្ឋាន​លោក Zhonghe Gongti ក៏​បាន​ជីក​យក​បំណែក​ស្មៅ​មក​ដាក់​លក់​ក្នុង​តម្លៃ ៤៩៩ យន់ ឬ​ប្រហែល ៧០ ដុល្លារ/បំណែក។

ពុំ​មាន​ការ​បញ្ជាក់​ច្បាស់​អំពី​វិមាត្រ​នៃ​ស្មៅ​មួយ​បំណែកៗ​នោះ​ទេ ដឹង​ត្រឹម​គេ​បាន​ជីក​វា ចេញ​ពី ៣ ផ្នែក​លើ​ទីលាន ត្រង់ ១) ក្នុង​ទីតាំង​ដែលម្ចាស់អាវលេខ ១០ ប្រើ​ជើង​ឆ្វេង​បញ្ចប់​ទី​រក​បាន​គ្រាប់​បាល់ នៅ​វិនាទី​ទី ៨១ រាប់​ជា​គ្រាប់​បាល់​លឿន​បំផុត​ក្នុង​អាជីព ទី ២) ត្រង់​ទីតាំង​ដែល Messi បណ្តើរ​បាល់​ផុត​ខ្សែ​ការពារ​ដល់​ទៅ ៣ រូប និង​ទី ៣) ទីតាំង​ដែល Messi ថ្មើរ​ជើង​កំឡុង​ ៩០ នាទី​លើ​ទីលាន។

ស្មៅ​ទាំង​អស់​នោះ ត្រូវ​បាន​គេ​កាត់​ចំនួន ២ ០២៣ បំណែក ស្មើ​នឹង​តម្លៃ​សរុប​ជិត ១៥០ ០០០ ដុល្លារ មាន​ទាំង​ចែក​ជូន​អ្នក​គាំទ្រ​សំណាង​ដែល​បាន​ឈ្នះ​ក្នុង​ការ​ចាប់ឆ្នោត និង​សេសសល់​ប៉ុន្មាន​ដាក់​លក់​ជា​សាធារណៈ។

២) ស្លាក​ប្រធាន​ក្រុម Ronaldo គប់ចោល

នៅ​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម World Cup ឆ្នាំ ២០២១ ពេល​ស្មើ ២-២ ទល់​ស៊ែប៊ី ពេល​នោះ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ហាក់​មាន​ការ​ខឹងសម្បា​ចិត្ត​ជា​ខ្លាំង អំពី​ចំណាត់ការ​អាជ្ញាកណ្តាល រួច​ក៏​បាន​ដើរ​ចេញ​ពី​ទីលាន ជាមួយ​ការ​គប់​ចោល​ស្លាក​ប្រធាន​ក្រុម។

ទោះ​ជា​យ៉ាង​ណា បែរ​ជា​មាន​អ្នក​រើស​យក​វា​ទុក ហើយ​ដាក់​ដេញ​ថ្លៃ បាន​ដល់​តម្លៃ ៧៥ ០០០ ដុល្លារ ហើយ​បង្វែរ​ប្រាក់​ទាំង​អស់​ទៅ​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​អាយុ ៦ ឆ្នាំ ដែល​ត្រូវ​ការ​ប្រាក់​បន្ទាន់​សម្រាប់​ព្យាបាល​ជំងឺ។

១) ស្ករកៅស៊ូ Sir Alex ខ្ជាក់​ចោល​លើ​ទីលាន

នៅ​ប្រកួត​ដឹកនាំ​ចុងក្រោយ ក្រោម​ចំណាត់ការ​លោក Sir Alex Ferguson នៅ​ថ្ងៃ​ទី ១៣ ​ឧសភា ឆ្នាំ ២០១៣ ទល់​ក្លឹប​West Bromwich Albion ពេល​នោះ គ្រូ​តា​សញ្ជាតិ​ស្កុតឡែន បាន​ខ្ជាក់​ចោល​ស្ករកៅស៊ូ​ដែល​ទំពា​ចេញ​ពី​មាត់​ដូច​សព្វមួយដង​មក​លើ​ទីលាន។

យ៉ាង​ណា​បែរ​ត្រូវ​បាន​អ្នក​គាំទ្រ Man United មួយ​រូប មើល​ឃើញ​វា​ជា​របស់​មាន​តម្លៃ ហើយ​យក​ទៅ​ដាក់​លក់​លើ​គេហទំព័រ eBay ដល់​តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ​អាមេរិក។ នេះ​មាន​ន័យ​ថា ត្រឹម​តែ​ស្ករ​កៅស៊ូ​ Sir Alex ខ្ជាក់​ចោល​មួយ​ដុំ​សោះ អាច​កាត់កង​ស្មើ​តម្លៃ​ផ្ទះ​ដ៏​ធំ​ទំនើប​មួយ​ទីតាំង៕

ប្រភព៖ បរទេស

  • របស់ ៣ មើល​ទៅ​ធម្មតាៗ​សម្រាប់​វីរបុរស​បាល់ទាត់ តែ​បែរ​មាន​តម្លៃ​មហាសាល​ដេញ​ថ្លៃ​ព្រោងព្រាត​នៅ​ខាង​ក្រៅ