ក្រសួងការពារជាតិ មកដល់កម្ពុជាវិញរសៀលនេះ ក្រោយឈ្នះពានមិត្តភាពនៅប្រទេសចិន យប់មិញ

ក្រុមបាល់ទាត់ក្រសួងការពារជាតិ បានប្រកួតឈ្នះក្រុមបាល់ទាត់ Thanh Quang Ninh របស់វៀតណាម នៅវគ្គកាត់សេចក្តី ( Penalty ) នៅក្នុងពានរង្វាន់បាល់ទាត់មិត្តភាពមួយដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ កាលពីរាត្រីថ្ងៃសៅរ៍ ទី ១៧ ខែ​វិច្ឆិកាម្សិលមិញនៅខេត្ត ណានីង។

មុនឈ្នះពានរង្វាន់នោះ ពួកគេបានប្រកួតឈ្នះក្រុម Bangkok Thonburi FC ដោយលទ្ធផល ២-០ ក្នុងកម្មវិធីដែលមានសមាសភាពក្រុមចូលរួមតែ ៤ក្រុមប៉ុណ្ណោះ ហើយក្នុងវគ្គផ្តាច់ព្រ័ត្រម្សិលមិញនេះ ក្រុមតំណាងប្រទេសកម្ពុជា និង វៀតណាម បានប្រកួតស្មើគ្នា ០-០ ក្រោយចប់ ៩០នាទី ដែលឃើញថាក្រសួងការពារជាតិ បានយកឈ្នះ ៤ ទល់នឹង ៣ នៅវគ្គកាត់សេចក្តីបាល់ ១១ម៉ែត្រ ។

នាព្រឹកនេះ ពួកគេបានចាកចេញពីប្រទេសចិនមកវិញហើយ ដោយតាមការបញ្ជាក់ គឺគ្រោងនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ២រសៀលថ្ងៃអាទិត្យនេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT