Jurgen Klopp សរសើរ Wataru Endo ថាជា Monster នៅលើទីលាន ហើយដូចទៅនឹង James Milner

លោក Jurgen Klopp បានប្រៀបធៀប Wataru Endo ថាជា Monster នៅលើទីលានប្រកួត ហើយជឿជាក់ថាខ្សែបម្រើជប៉ុនរូបនេះ ថានឹងផ្តល់ឱ្យ Liverpool ដូចអ្វីដែល James Milner បានធ្វើ។ការមកដល់របស់កីឡាករវ័យ ៣០ឆ្នាំពីទីក្រុង Stuttgart ក្នុងតម្លៃប្រហែល ១៩លានអឺរ៉ូ បន្ទាប់ពី Liverpool ខកខានក្នុងការចុះហត្ថលេខាលើកីឡាករ Moises Caicedo និង Romeo Lavia ទៅកាន់ Chelsea ក្នុងសប្តាហ៍នេះ។ កីឡាករ Endo បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ។

Klopp បាននិយាយថា៖

“មួយក្នុងចំណោមវីរបុរស LFC ដ៏អស្ចារ្យបំផុតនៅសម័យរបស់ខ្ញុំគឺ James Milner គាត់បានមកដល់ទីនេះនៅពេលគាត់មានអាយុ ២៩ឆ្នាំ។ ខ្ញុំអាចប្រាប់អ្នកបានថា បើគ្មាន James Milner យើងនឹងមិនទទួលបានភាពជោគជ័យក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទេ។
Wataru អាចមានឥទ្ធិពលស្រដៀងគ្នា។ គាត់គឺជា Monster នៅលើទីលានពិតៗ”៕

*[Fotmob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT