Kane: “មនុស្សជាច្រើននិយាយអំពីពានរង្វាន់ ហើយមូលហេតុនេះទើបខ្ញុំមកទីនេះ”

វាជាសប្តាហ៍ដ៏កក្រើកមួយសម្រាប់ប្រធានក្រុមអង់គ្លេស បន្ទាប់ពីគាត់បានចាកចេញពីក្លឹបកុមារភាព Tottenham កាលពីថ្ងៃសៅរ៍សម្រាប់តម្លៃខ្លួនដំបូង ១០០លានផោន ដែលអាចកើនឡើងដល់ ១២០លានផោន។Kane បានបង្ហាញខ្លួនជាលើកដំបូងនៅ Bayern នៅយប់នោះក្នុងការប្រកួត DFL-Supercup ប៉ុន្តែការរង់ចាំរបស់គាត់សម្រាប់ពានរង្វាន់ទីមួយ​នៅតែ​បន្ត​បន្ទាប់ពី RB Leipzig បានបំបាក់ ៣-០ លើក្រុមជើងឯក Bundesliga។

កីឡាករវ័យ ៣០ឆ្នាំរូបនេះចង់បន្ថែមភាពជោគជ័យរបស់ក្រុមទៅនឹងកេរិ៍ឈ្មោះបុគ្គលជាច្រើននៅក្នុងឈ្មោះរបស់គាត់ក្នុងអំឡុងពេលរបស់គាត់នៅទីក្រុង Munich។

Kane បានប្រាប់ Sky Sports ថា៖

“មនុស្សជាច្រើននិយាយអំពីពានរង្វាន់ ហើយមូលហេតុនេះទើបខ្ញុំមកទីនេះ។ ដើម្បីឲ្យមានអារម្មណ៍ថាមានសម្ពាធថ្មីក្នុងការឈ្នះពានជា រៀងរាល់ឆ្នាំ ដោយត្រូវចូលជ្រៅក្នុងពានរង្វាន់ Champions League ហើយជំរុញខ្លួនខ្ញុំទៅកាន់ដែនកំណត់នោះ។ខ្ញុំគិតថា ប្រសិនបើអ្នកឈ្នះការប្រកួត ឈ្នះពាន ឈ្នះ Champions Leagues ហើយខ្ញុំជាអ្នករកគ្រាប់បាល់ ដូច្នេះអាចឱ្យអ្នកឈ្នះពានរង្វាន់ បុគ្គលផ្សេងទៀត។

ប៉ុន្តែទាំងអស់នោះកើតចេញពីអ្វីដែលអ្នកសម្រេចបានក្នុងក្រុម។ នោះជាការផ្តោតអារម្មណ៍របស់ខ្ញុំមុនគេ ហើយអ្វីៗទាំងអស់ចាប់ផ្តើម នៅថ្ងៃសុក្រ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT