Neymar បានចូលរួមជាផ្លូវការជាមួយក្រុម Al Hilal របស់ Saudi Pro League នៅចុងសប្តាហ៍នេះ ហើយបានយល់ព្រមផ្តល់ប្រាក់ឈ្នួលដល់កីឡាករ រូបនេះចំនួន ២.៥លានផោនក្នុងមួយសប្តាហ៍ ក្នុងកិច្ចសន្យារយៈពេល ២ឆ្នាំ។Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរកីឡាករប្រេស៊ីលកាលពីដើមរដូវកាលដោះដូរកីឡាកររដូវក្តៅនេះ ទោះបីជាត្រូវបានផ្តល់ជូនដោយក្លឹប Paris Saint-Germain និងអ្នកតំណាងរបស់គាត់ក៏ដោយ អ្នកចាត់ការ Xavi Hernandez បានបដិសេធរាល់ការផ្ទេរដោយសារភាពថា Neymar មិនស្ថិត នៅក្នុងផែនការរបស់គាត់នោះទេ។
ឥឡូវនេះ Deco បានបំភ្លឺបន្ថែមទៀតលើការសម្រេចចិត្តរបស់ក្លឹបក្នុងការមិនបន្តការផ្ទេរ Neymar ដោយសារភាពទៅកាន់ Globo Esporte ថាក្លឹបមិនមាន លទ្ធភាពទិញកីឡាកររូបនេះទេ។
លោក Deco បាននិយាយថា៖
“មនុស្សគ្រប់គ្នាដឹងថានៅពេលនេះ ជាអកុសល ជាមួយនឹងស្ថានភាពហិរញ្ញវត្ថុរបស់យើង វាមិនអាចទៅរួចទេក្នុងការចុះហត្ថលេខាបែបនេះ។ យើងចង់ឲ្យ PSG យល់យោគដល់យើង ឬដំណោះស្រាយជាមួយអារ៉ាប៊ីសាអូឌីត តែមិនមានអ្វីកើតឡើងនោះទេ”៕