កីឡាករអន្តរជាតិប្រេស៊ីលត្រូវបានចុះហត្ថលេខាដោយ Madrid ក្នុងតម្លៃ ៣៨,៥លានផោនក្នុងឆ្នាំ២០១៩ ហើយបានបន្តក្លាយជាសមាជិកដ៏សំខាន់ នៃក្រុមរបស់លោក Carlo Ancelotti។ Rodrygo បានឈ្នះពាន La Liga ពីរលើក FIFA Club World Cup មួយ និង UEFA Champions League មួយជាមួយអធិរាជស។Rodrygo ក៏បានចាប់ផ្តើមរដូវកាលនេះក្នុងទម្រង់លេងដ៏ល្អ ដោយបានស៊ុតបញ្ចូលទីក្នុងការប្រកួត La Liga លើកដំបូងរបស់ Madrid នៃយុទ្ធនាការ ២០២៣/២៤។
ថ្លែងទៅកាន់ Globo កីឡាករវ័យក្មេង Rodrygo បានលើកឡើងថាទទួលបានការផ្តល់ជូនពី Barcelona ប៉ុន្តែគាត់រង់ចាំសំណើពី Real Madrid។ តារាប្រេស៊ីលរូបនេះបាននិយាយថា៖
“តាមពិតអ្វីៗត្រូវបានរួចរាល់ជាមួយ Barcelona តែមានតែការចុះហត្ថលេខាប៉ុណ្ណោះដែលនៅមិនទាន់ហើយ។ ខ្ញុំបានសួរឪពុករបស់ខ្ញុំថា ‘តើមិនមានសំណើអ្វីមកពី Real Madrid ទេ?’ មិនមានអ្វីទាំងអស់។ ខ្ញុំបានសុំឱ្យគាត់រង់ចាំរហូតដល់ចុងសប្តាហ៍ ព្រោះខ្ញុំមានការប្រកួត។ ខ្ញុំបាននិយាយថា ‘ខ្ញុំនឹងបង្កើតការភ្ញាក់ផ្អើល ហើយ Real Madrid នឹងឃើញខ្ញុំ’។
ខ្ញុំបានទៅប្រកួតជាមួយ Vitoria ខ្ញុំស៊ុតបញ្ចូលទីបានបីគ្រាប់ ខ្ញុំបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ពួកយើងឈ្នះ ៥-២ ហើយក្នុងអំឡុងពេល ប្រកួតនោះ Real Madrid បានទូរស័ព្ទទៅឪពុករបស់ខ្ញុំ។
គេគ្រាន់តែសួរថាចង់ទៅទេ ប៉ាខ្ញុំដឹងចម្លើយខ្ញុំរួចហើយ ថ្ងៃបន្ទាប់ខ្ញុំឈប់លេងវីដេអូហ្គេម ខ្ញុំនៅជាមួយម្តាយ ហើយឪពុកខ្ញុំក៏ចាកចេញទៅ ទាំងព្រឹកដោយមិននិយាយអ្វីទាំងអស់។ ពេលរសៀលគាត់បានមកដល់ Santos ចូលទៅក្នុងផ្ទះ ដើរកាត់ខ្ញុំ និងម្តាយខ្ញុំនៅក្បែរតុដោយមិន និយាយជាមួយនរណាម្នាក់។ គាត់ទៅបន្ទប់ខ្ញុំផ្ទាល់ ហើយមានអាវ Real Madrid និង Barcelona។ គាត់បានទៅក្លឹប Barcelona ហើយយកអាវនោះមក ហើយខ្ញុំក៏មានអាវ Real មួយរួចទៅហើយ។
គាត់យកអាវទាំងពីរមកបោះលើខ្ញុំ ហើយនិយាយថា ‘ឥឡូវនេះឯងរើសទៅ’។ ខ្ញុំមិនយល់ទេ ប៉ុន្តែខ្ញុំមិនបានគិតអ្វីនោះទេ ខ្ញុំរើសយក Real Madrid”៕