ការប្រកួតពានរង្វាន់ AFF Suzuki Cup ២លើកចុងក្រោយនេះ គេបានឃើញនូវគ្រាប់បាល់ល្អបំផុត ពោលគឺទាត់ចេញពីជ្រុង ( Corner ) ដោយក្នុងនោះកើតឡើងម្តងក្នុងឆ្នាំ ២០១៦ វគ្គជម្រុះបឋម និងម្តងទៀត គឺនៅវគ្គជម្រុះពូល ២០១៨នេះ ។
កាលពីឆ្នាំ ២០១៦ កីឡាករ ប្រាក់ មុន្នីឧត្តម របស់ជម្រើសជាតិកម្ពុជា បានទាត់ចេញពីជ្រុង ចូលទីជម្រើសជាតិព្រុយណេ ក្នុងការប្រកួតវគ្គជម្រុះ ដែលកាលនោះពួកគេមានឱកាសបន្តទៅកាន់វគ្គជម្រុះពូល ។ តែកាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម្សិលមិញនេះ គេបានឃើញកីឡាករ Korrakot Wiriyaudomsiri របស់ជម្រើសជាតិថៃ បានទាត់បាល់ចេញពីជ្រុងដូចនេះគ្នា ដ៏អស្ចារ្យ បញ្ជូលទីឥណ្ឌូនេស៊ី ក្នុងជំនួបដែលថៃ បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។
សូមរំលឹកថា ការប្រកួតឆ្នាំ ២០១៨នេះ កំពុងដំណើរការវគ្គជម្រុះពូល ដែលឈានដល់ការប្រកួតថ្ងៃទី ៣ ហើយ ក្នុងនោះពូល A វៀតណាម មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី មាន ៦ពិន្ទុស្មើគ្នា ខណៈដែលពូល B ថៃ និង ហ្វីលីពីន មាន ៦ពិន្ទុស្មើគ្នាផងដែរ ៕