អ្នកចាត់ការក្លឹប Barcelona លោក Xavi ត្រូវបានគេរាយការណ៍ថានឹងខកខានការប្រកួតចំនួនបួន សម្រាប់ការតវ៉ារបស់គាត់ប្រឆាំងនឹងអាជ្ញាកណ្តាល ក្នុងការប្រកួតបើករដូវកាលរបស់ពួកគេនៅឯ Getafe ក្នុង La Liga នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា។ការប្រកួតដ៏តានតឹង និងចម្រូងចម្រាសនៅ Coliseum Alfonso Perez បានបញ្ចប់ដោយគ្មានគ្រាប់បាល់ ដោយមានកាតក្រហមចំនួនបីត្រូវបានបង្ហាញ ដែលមួយក្នុងចំណោមពួកគេគឺជាអ្នកចាត់ការ Xavi។ Raphinha បានកាតក្រហមនៅតង់ទីមួយ មុនពេល Jaime Mata របស់ Getafe បានកាតក្រហមនៅ តង់ទីពីរ។
Xavi បានទទួលកាតក្រហមរបស់គាត់នៅនាទីទី៧១ សម្រាប់ការតវ៉ាមួយនៃការសម្រេចរបស់អាជ្ញាកណ្តាល។ ឥឡូវនេះគាត់នឹងខកខានចំនួនបួនប្រកួត បន្ទាប់។គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះនឹងខកខានការប្រកួតក្នុងផ្ទះរបស់ Barca ជាមួយ Cadiz នៅថ្ងៃទី២០ ខែសីហា ការទៅលេងនៅ Villarreal ថ្ងៃទី២៧ ខែសីហា និង Osasuna ថ្ងៃទី៣ ខែកញ្ញា។ គាត់ក៏នឹងមិនមានវត្តមានសម្រាប់ការធ្វើដំណើររបស់ Real Betis ទៅកាន់ Camp Nou ថ្ងៃទី១៧ ខែកញ្ញា៕
*[Sportskeeda]