នៅយប់នេះ ខ្សែបម្រើ Rakitic នឹងមិនមានវត្តមានលេងឱ្យក្រុមក្រូអាតឡើយ ដោយសារតែរងរបួសជើងឆ្វេងពេលលេងទល់អេស្ប៉ាញកាលពីពេលកន្លងទៅ។ក្រូអាតនឹងត្រូវលេងទល់ក្រុមអង់គ្លេសនៅម៉ោង៩យប់នេះ ដើម្បីកាត់សេចក្ដីក្រុមណាបានឡើងទៅវគ្គបន្ដនៅពានរង្វាន់ UEFA Nations League។
ទន្ទឹមគ្នានឹងការប្រកួតសំខាន់នេះដែរ ក្រុមក្រូអាតនឹងត្រូវអវត្តមានកីឡាករសំខាន់ Rakitic ព្រោះរបួសជើងឆ្វេងរបស់គេមិនទាន់ជាសះស្បើយទាន់ពេលវេលាឡើយ។
ក្រុមគ្រូពេទ្យបានបញ្ជាក់ថាមិនទាន់អាចកំណត់រយៈពេលដែលកីឡាករខាងលើត្រូវខកខានប្រកួតនោះទេ ប៉ុន្តែច្បាស់ណាស់ថាការប្រកួតយប់នេះ រូបគេមិនបានលេង។ ហើយប្រកួតរបស់ Barcelona ទល់ក្រុម Atletico Madrid ក៏រូបគេមិនអាចចូលលេងបានដែរ៕
ប្រភព៖ Marca