Fred ចាត់ទុកពេលវេលានៅ Man Utd ថាជាក្តីសុបិន្តពិតៗ ក្រោយបញ្ចប់ការផ្ទេរទៅ Fenerbahce

Fred បានចាត់ទុកពេលវេលារបស់គាត់នៅ Manchester United ថាជាក្តីសុបិនពិតៗ ខណៈដែលកីឡាករអន្តរជាតិប្រេស៊ីលត្រៀមខ្លួនដើម្បីបញ្ចប់ការ ផ្ទេររបស់គាត់ទៅក្លឹប Fenerbahce។ខ្សែបម្រើវ័យ ៣០ឆ្នាំរូបនេះបានផ្ទេរមក Old Trafford ពី Shakhtar Donetsk ក្នុងឆ្នាំ២០១៨ និងបានបង្ហាញខ្លួន ២១៣ប្រកួតសម្រាប់ក្លឹប។

Fred ឥឡូវនេះកំពុងធ្វើដំណើរទៅកាន់ប្រទេសទួរគីដើម្បីចូលរួមជាមួយ Fenerbahce ដែលបានយល់ព្រមលើកិច្ចព្រមព្រៀងដែលមានតម្លៃដំបូង ១០ លានអឺរ៉ូ​​ និងកើនឡើងដល់ ១៥លានអឺរ៉ូ។

Fred បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖

“សូមអរគុណសម្រាប់អ្វីគ្រប់យ៉ាង Manchester United។

ថ្ងៃនេះបញ្ចប់ដំណាក់កាលដ៏ស្រស់ស្អាតបំផុតមួយនៃអាជីពរបស់ខ្ញុំ។ ខ្ញុំ​បាន​រស់​នៅ​ក្នុង​ក្តី​ស្រមៃ​នៃ​ការ​ពាក់​អាវ​របស់​ក្លឹប​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក។


ឆ្លងកាត់ការឡើងចុះ ខ្ញុំចាកចេញដោយជឿជាក់ថា ខ្ញុំតែងតែផ្តល់ឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ក្នុងអំឡុងពេលហ្វឹកហាត់ និងការប្រកួត ទាំងអស់។

វា​ជាក្តី​សុបិន​ពិត ​៥​ឆ្នាំ​សម្រាប់​ខ្ញុំ និង​ក្រុម​គ្រួសារ។ ខ្ញុំនឹងដឹងគុណជារៀងរហូតសម្រាប់ឱកាសនេះ។ ក្រហមជារៀងរហូត”៕

*[Fotmob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT