ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain កីឡាករ Neymar ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនដើម្បីបញ្ចុះប្រាក់ខែរបស់គាត់ ដើម្បីធានាបានការ វិលត្រឡប់ទៅកាន់ក្លឹប Barcelona វិញនៅរដូវក្តៅនេះ។សារព័ត៌មានអេស្ប៉ាញ Betevé រាយការណ៍ថាកីឡាករប្រេស៊ីលសុខចិត្តបញ្ចុះប្រាក់ខែរបស់គាត់នៅឯ Parc des Princes។ គាត់នឹងរកបានប្រហែល ១២ លានអឺរ៉ូក្នុងមួយឆ្នាំ ប្រសិនបើគាត់វិលត្រឡប់ទៅកាន់ Barcelona។
បច្ចុប្បន្ន Neymar រកបាន ៤៨.៥៧លានអឺរ៉ូក្នុងមួយឆ្នាំនៅ PSG។ គាត់គឺជាកីឡាករដែលរកចំណូលបានច្រើនជាងគេទីពីរនៅ Ligue 1 បន្ទាប់ពីមិត្តរួមក្រុម Parisian កីឡាករ Kylian Mbappe។ឆន្ទៈរបស់កីឡាករវ័យ ៣១ឆ្នាំក្នុងការបញ្ចុះប្រាក់ខែបង្ហាញថាគាត់ចង់បានការត្រឡប់ទៅ Camp Nou វិញ។ គាត់បានចាកចេញពីក្លឹប Barcelona ក្នុងឆ្នាំ ២០១៧ នៅពេលដែលក្លឹប Parisians ចំណាយប្រាក់ ២២២លានអឺរ៉ូ។
Neymar ជាអ្នករកគ្រាប់បាល់ដ៏ល្អម្នាក់នៅ Barca មុនពេលចាកចេញដោយស៊ុតបញ្ចូលទីបាន ១០៥គ្រាប់ និងបញ្ជូនបាល់ ៧៦ដង ក្នុង ១៨៦ប្រកួតក្នុង ការប្រកួតនានា។ គាត់បានស៊ុតបញ្ចូលទីដូចគ្នាសម្រាប់ PSG ដោយស៊ុតបញ្ចូលទីបាន ១១៨គ្រាប់ និងបញ្ជូនបាល់ ៧៧ដងក្នុង ១៧៣ប្រកួត៕
*[Sportskeeda]