One Championship ​បញ្ជាក់ ​សុខ ធី ចាញ់​ដោយ​អស់​ចិត្ត​ប្រកួត​យប់មិញ

អ្នក​ប្រដាល់​គុន​ខ្មែរ សុខ ធី បាន​បរាជ័យ​ជា​លើក​ទី​២​ក្នុង​ការ​សងសឹក​ទៅ​លើ​អ្នក​ប្រដាល់​គុន​ថៃ Lerdsila ​នា​សង្វៀន One Championship  ​កាល​ពី​យប់មិញ​នេះ។សុខ ធី ​បាន​ព្យាយាម​វាយ​ចេញ​យ៉ាង​ច្រើន ​និង​ចូល​តាំង​ពី​តង់​ទី​១​ទៅ​ម្ល៉េះ ប៉ុន្តែ​ការ​ចូល​នោះ​មិន​បាន​ផល​ឡើយ។ ផ្ទុយ​ទៅ​វិញ បែរ​ជា​ត្រូវ​ Lerdsila ​ចាំ​តែ​ទទួល​និង​វាយ​បក​យក​ពិន្ទុ​វិញ។ ការ​វាយ​របស់ Lerdsila ​ដែល​មាន​ភាព​រហ័ស និង​វាយ​កាត់​បាន​ល្អ​នោះ ​ពិត​ជា​បង្ក​ផល​វិបាក​ដល់ សុខ ធី ​ក្នុង​ការ​យក​ឈ្នះ​ខ្លាំង​ណាស់។ ចប់​៣​ទឹក ​អាជ្ញាកណ្ដាល​បាន​សម្រេច​ឱ្យ Lerdsila ​ឈ្នះ​កីឡាករ​កម្ពុជា សុខ ធី  ជា​លើក​ទី​២។

ជាមួយ​លទ្ធផល​នេះ​ដែរ ​អ្នក​គាំទ្រ​កម្ពុជា​ក៏​អាច​ទទួល​យក​បាន​ដែរ ព្រោះ​មើល​ឃើញ​ថា សុខ ធី ​វាយ​ចេញ​យឺត ​និង​ខាង​ថៃ​វាយ​ត្រូវ​ច្រើន​ជាង ​ជា​ពិសស​ជង្គង់​តែ​ម្ដង។ សាមី​ខ្លួន សុខ ធី ​ផ្ទាល់​ក៏​បញ្ជាក់​ថា​ការ​ប្រកួត​នេះ ​មិន​ដូច​ការ​គិត​ឡើយ ពោល​គឺ Lerdsila ​ប្ដូរ​ក្បួន​វាយ ​និង​វាយ​កាត់​របស់​គេ​បាន​ល្អ​ណាស់។

ដូច្នេះ​លទ្ធផល​នេះ គឺ​អាច​ទទួល​យក​បាន​ហើយ៕ប្រភព៖ Onefc

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT