Spurs និង Bayern បានយល់ព្រមលើតម្លៃខ្លួនសម្រាប់ Kane ដែលត្រូវបានរាយការណ៍ថាមានចំនួន ១០០លានអឺរ៉ូ ដោយកីឡាករវ័យ ៣០ឆ្នាំរូបនេះនឹង ជ្រើសរើសរវាងក្លឹបទាំងពីរ។ប៉ុន្តែប្រសិនបើខ្សែប្រយុទ្ធចាកចេញពីកីឡដ្ឋាន Tottenham Hotspur នៅប៉ុន្មានថ្ងៃខាងមុខនេះ អ្នកចាត់ការថ្មី Ange Postecoglou នឹងត្រូវស្វែងរកអ្នក ជំនួសភ្លាមៗ។
Richarlison ទំនងជានឹងបំពេញបន្ថែមសម្រាប់ Kane ក្នុងរយៈពេលខ្លី ប៉ុន្តែ Spurs ក៏កំពុងសម្លឹងមើលកីឡាករផ្សេងទៀតដើម្បីចូលមក និងពង្រឹងក្រុម ផងដែរ។យោងតាមរបាយការណ៍ Spurs កំពុងកំណត់គោលដៅចុះហត្ថលេខាលើកីឡាករ Orban វ័យ ២១ឆ្នាំដែលបានស៊ុតបញ្ចូលទី ២២គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ដងសម្រាប់ Gent កាលពីរដូវកាលមុន។
៣គ្រាប់ក្នុងចំណោមគ្រាប់ទាំងនោះត្រូវបានស៊ុតបញ្ចូលទីក្នុងការប្រកួត Europa Conference League ទល់នឹងក្លឹបទួរគី Istanbul Basaksehir កាលពីរដូវកាលមុន ដែលជាការប្រកួតដែល Orban បានបង្កើតប្រវត្តិសាស្ត្រ។គាត់បានស៊ុត Hattrick ក្នុងរយៈពេល ៣នាទី និង ២៥វិនាទី ដែលជាកំណត់ត្រាលឿនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃការប្រកួតក្លឹប UEFA។
Spurs បាននិយាយទៅកាន់ Orban និងអ្នកតំណាងរបស់គាត់អំពីការផ្ទេរមួយ ហើយពួកគេនឹងមានការចាប់អារម្មណ៍ចំពោះវិធីដែលខ្សែប្រយុទ្ធបានចាប់ ផ្តើមយុទ្ធនាការនេះ៕
*[Sportbible]