Neville ថាក្រុមមួយនេះនឹងប្រជែងពាន EPL ជាមួយ City មិនមែន United, Chelsea ឬ Liverpool នោះទេ

គ្មានក្រុមណាដែលឈ្នះពាន Premier League ៤ដងក្នុងប្រវត្តិសាស្ត្រឡើយ ហើយ Neville ជឿជាក់ថា Arsenal របស់ Mikel Arteta ដែលបានបញ្ចប់ ៥ពិន្ទុតាមពីក្រោយ Man City បន្ទាប់ពីទម្រង់លេងមិនបានល្អនៅចុងបញ្ចប់លីគរដូវកាលមុន នឹងប្រជែងជាមួយពួកគេ។គាត់បានច្រានចោលទាំង Manchester United និង Liverpool ខណៈដែលគាត់មិនមានអារម្មណ៍ថាពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់ភារកិច្ចនោះទេ ហើយថែមទាំងបានលុប Newcastle ចេញពីកំពូលតារាងទាំង៦ផងដែរ។

Neville បាននិយាយនៅលើ The Overlap ថា៖

“ពួកគេបានបង្ហាញពីចេតនាពិតប្រាកដជាមួយនឹងការចុះហត្ថលេខាដែលពួកគេបានធ្វើ។ ក្តីបារម្ភរបស់ខ្ញុំគឺថា ពួកគេគឺជាក្រុមតែមួយគត់ដែល ខ្ញុំសម្លឹងមើល ហើយជាក្រុមតែមួយគត់ដែលខ្ញុំគិតថាអាចឈ្នះលីគ។ ជាមួយនឹងការចុះហត្ថលេខាទាំងបីបានធ្វើឱ្យពួកគេ នឹងកាន់តែប្រសើរ ឡើង។ខ្ញុំក្រឡេកមើលក្រុមផ្សេងទៀត ហើយខ្ញុំគិតថា ‘តើក្រុមណានឹងល្អជាង?’

Chelsea នឹងកាន់តែប្រសើរឡើង ខ្ញុំមិនសម្លឹងឃើញ Liverpool នៅពេលនេះទេ ហើយគិតថាពួកគេក៏នឹងប្រកួតប្រជែងជាមួយ City ឬ Arsenal សម្រាប់លីគ។

ខ្ញុំមិនសម្លឹងឃើញ United ជាមួយនឹងអ្វីដែលពួកគេបានធ្វើកន្លងមកនោះទេ។ ដូច្នេះលុះត្រាតែ United, Liverpool ឬ Chelsea ធ្វើអ្វីដែលអស្ចារ្យក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខក្នុងទីផ្សារដោះដូរកីឡាករ នោះ Arsenal សម្រាប់ខ្ញុំគឺជាក្រុមតែមួយគត់នៅពេលនេះ និង ខ្ញុំ​គិត​ថា​គេ​អាច​ចូល​ទៅ​ជិត​គេ​ខ្លាំង​ណាស់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT