Nainggolan ​ប្រកាស​ចូល​និវត្តន៍ ​ក្រោយ​ពី​បែលហ្សិក​មិន​ហៅ​ចូល​ជម្រើស​ជាតិ

ខ្សែ​បម្រើ​ឆ្នើម​ Radja Nainggolan ​បាន​ប្រកាស​ចូល​និវត្តន៍​ភ្លាម​ៗ ​ក្រោយ​ពី​ជម្រើស​ជាតិ​បែលហ្សិក​មិន​បាន​ហៅ​ខ្លួន​ចូល​ជម្រើស​ជាតិ​ទៅ​លេង​នៅ World Cup 2018។

កីឡាករ​វ័យ​៣០​ឆ្នាំ​ខាង​លើ​នេះ​បាន​ជួយ​ក្រុម​អាជីព Roma ​ឡើង​ដល់​វគ្ក​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ប៉ុន្តែ​មិន​ធ្វើ​ឱ្យ​លោក Roberto Martinez ​ចាប់​អារម្មណ៍​ឡើយ។ ក្រោយ​ពី​មិន​បាន​ជាប់​ឈ្មោះ​នេះ​ភ្លាម កីឡាករ ​Nainggolan ​បាន​ប្រកាស​ភ្លាម ​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​តែ​ម្ដង។

ចំពោះ​រឿង​មិន​យក​កីឡាករ​ខាង​លើ​ចូល​ជម្រើស​ជាតិ​នេះ​ដែរ ​គ្រូ​បង្វឹក​បែលហ្សិក​បាន​បញ្ជាក់​ថា៖ “Nainggolan ​ជា​កីឡាករ​ឆ្នើម​ម្នាក់ ប៉ុន្តែ​គាត់​លេង​មិន​ត្រូវ​តាក់តិច​ក្រុម​ឡើយ។ ២​ឆ្នាំ​កន្លង​មក​នេះ ​ក្រុម​ទាំង​មូល​បាន​ ធ្វើ​ការ​យ៉ាង​ខ្លាំង​ដើម្បី​សម្រួច​​លេង World Cup ​ឆ្នាំ​នេះ។ ដូច្នេះ​ហើយ Nainggolan ​គាត់​មាន​តួនាទី​សំខាន់​នៅ​ក្លឹប​អាជីព​របស់​លោក ប៉ុន្តែ​នៅ​ជម្រើស​ជាតិ​វិញ ​កន្លែង​នេះ​មាន​អ្នក​ឈរ​ជើង​ទៅ​ហើយ”៕ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT