គ្រូ​បង្វឹក​អង់គ្លេស៖ យើង​ត្រូវ​យក​បរាជ័យ​នៅ World Cup ​ដើម្បី​យក​ឈ្នះ​ក្រូអាត​វិញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាត ​នៅ​វេលា​ម៉ោង​៩​យប់​នេះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ។នេះ​ជា​ការ​ប្រកួត​កាត់​សេចក្ដី​ដើម្បី​ស្វែង​រក​ក្រុម​មួយ​ឡើង​ទៅ​វគ្គ​បន្ដ ​ប្រសិន​បើ​ក្រុម​ណា​ឈ្នះ។ យ៉ាង​ណា​មិញ ​វា​ក៏​ជា​ការ​ប្រកួត​សងសឹក​ផង​ដែរ ព្រោះ​ថា​ក្រុម​ទាំង​ពីរ​នេះ​ទើប​ប៉ះ​គ្នា​នៅ World Cup ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ។ នៅ​គ្រា​នោះ ​ក្រូអាត​ជា​អ្នក​ឈ្នះ ​ក្នុង​លទ្ធផល​២-១។ គេ​ក៏​មិន​ភ្លេច​ដែរ​ថា ​កាល​ប៉ះ​គ្នា​ក្នុង​ពាន Nations League ​នេះ​ដែរ ​នៅ​ទឹក​ដី​ក្រូអាត ​ក្រុម​ទាំង​ពីរ​លេង​បាន​ត្រឹម​ស្មើ​គ្នា ០-០ ទេ។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក​ Gareth Southgate ​បាន​និយាយ​ដូច្នេះ​ថា​៖ “បទ​ពិសោធ​នៅ World Cup ​និង​សម្ដី​របស់​កីឡាករ​ក្រុម​ក្រូអាត ​គឺ​ជា​រឿង​ល្អ​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​ក្រុម​យើង​ប្រឹងប្រែង​យក​ឈ្នះ​ពួកគេ។

ក្រូអាត​ជា​ក្រុម​ល្អ​មួយ ​ដូច​ដែល​គេ​បាន​បង្ហាញ​រូច​មក​ហើយ ប៉ុន្តែ​យើង​នឹង​យក​ឈ្នះ​ពួកគេ​ដើម្បី​បាន​ឱកាស​ឡើង​វគ្គ​បន្ដ”៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT