Rashford បានស៊ុតបញ្ចូលទីបានមួយគ្រាប់ និងបញ្ជូនបាល់ម្តងនៅប៉ុន្មានថ្ងៃមុននេះ ខណៈដែល Manchester United បានយកឈ្នះលើ Nottingham Forest 3-1 ប៉ុន្តែត្រូវបានស្ថិតនៅកៅអីបម្រុងសម្រាប់ការប្រកួតជាមួយនឹងក្រុម Wolves បន្ទាប់ពីមានការលេចចេញថាគាត់បានមកយឺតក្នុងការប្រជុំ។ថ្លែងទៅកាន់ The Overlap លោក Rashford បានសារភាពថា គាត់បានយឺតពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ប៉ុន្តែស្តង់ដារខ្ពស់របស់ Ten Hag មានន័យថា គាត់មិនអាចគេចផុតពីការដាក់ទណ្ឌកម្មបានទេ។
Rashford ពន្យល់ថា៖
“ខ្ញុំបានរៀនពី Pre-season ពីព្រោះក្មេងពីរបីនាក់មកយឺត ហើយវាសំខាន់សម្រាប់គាត់ក្នុងការអនុវត្តច្បាប់ទាំងនោះក្នុងស្ថានភាពនោះ។
ខ្ញុំមិនយឺតពេលប៉ុន្មានទេ ប៉ុន្តែវាប្រហែលជាប្រហែល 45 វិនាទី ឬមួយនាទី។ ខ្ញុំដឹងរួចហើយថានឹងមានអ្វីកើតឡើង ហើយខ្ញុំនឹងមិនប្រកែក នោះទេ។ យើងមានការប្រកួតមួយដើម្បីព្យាយាមឈ្នះ ហើយ Wolves មិនអន់ជាងយើងប៉ុន្មាននោះទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវាមិនងាយស្រួលទេ”។
Rashford បានចាប់ផ្តើមការប្រកួតនៅលើកៅអីបម្រុង ប៉ុន្តែត្រូវបាននាំមកនៅពាក់កណ្តាលតង់ ហើយទីបំផុតគាត់បានបន្តរកគ្រាប់បាល់ជ័យជម្នះ៕