តើ Supercomputer ព្យាករក្រុមណាជាជើងឯក Premier League រដូវកាល 2023/24?

កំពូលកុំព្យូទ័រព្យាករ​បានព្យាករ​ថា Manchester City នឹង​រក្សា​បាន​ពាន Premier League របស់​ពួក​គេ​សម្រាប់​រដូវ​កាល​ទី​បួន​ជាប់​គ្នា។

ក្រុមរបស់លោក Pep Guardiola ត្រូវបានគេព្យាករណ៍ថានឹងទទួលបាន ៨៦,៦ពិន្ទុ បន្ទាប់ពីការប្រកួតចំនួន ៣៨ដងដែលនឹងប្រព្រឹត្តទៅនៅ រដូវកាលនេះ។នៅពីក្រោយពួកគេគឺក្រុម Arsenal ដែលត្រូវបានគេរំពឹងថានឹងធ្លាក់ចុះជាថ្មីម្តងទៀតក្នុងការប្រជែងដណ្តើមពាន Premier League ប៉ុន្តែរក្សាចំណាត់ថ្នាក់លេខ២។


នៅចំណាត់ថ្នាក់លេខ៣ គឺ Liverpool ដោយកំពូលកុំព្យូទ័របានព្យាករណ៍ថាហង្សក្រហមនឹងត្រលប់មកវិញពីយុទ្ធនាការដ៏ខកចិត្តឆ្នាំ ២០២២/២៣។

ហើយវាគឺជា Manchester United ដែលឈរនៅលេខរៀងទី៤ នៅលើតារាង ដោយបញ្ចប់ ៥ពិន្ទុនាំមុខក្រុម Newcastle។

ទន្ទឹមនឹងនោះក្រុមដែលត្រូវកាត់ចោលទាំងបីត្រូវបានព្យាករណ៍ថាជា Nottingham Forest, Sheffield United និង Luton ដែលនឹងត្រលប់ទៅលីគទី២ វិញ។

ខាងក្រោមនេះ ជាតារាងពេញមួយដែលកំពូលកុំព្យូទ័របានព្យាករ៖

1. Manchester City (86.6 ពិន្ទុ)
2. Arsenal (77.5 ពិន្ទុ)
3. Liverpool (76.1 ពិន្ទុ)
4. Manchester United (73.3 ពិន្ទុ)
5. Newcastle (68.3 ពិន្ទុ)
6. Chelsea (67.8 ពិន្ទុ)
7. Tottenham (62.2 ពិន្ទុ)
8. Brighton (58.1 ពិន្ទុ)
9. Aston Villa (56.5 ពិន្ទុ)
10. West Ham (47.3 ពិន្ទុ)
11. Brentford (46.0 ពិន្ទុ)
12. Crystal Palace (43.0 ពិន្ទុ)
13. Fulham (40.3 ពិន្ទុ)
14. Burnley (39.3 ពិន្ទុ)
15. Everton (38.7 ពិន្ទុ)
16. Wolves (38.5 ពិន្ទុ)
17. Bournemouth (37.2 ពិន្ទុ)
18. Nottingham Forest (36.2 ពិន្ទុ)
19. Sheffield United (31.7 ពិន្ទុ)
20. Luton (30.5 ពិន្ទុ)

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT