Lisandro Martinez បង្ហាញអារម្មណ៍ចំពោះការស្រែករបស់ Andre Onana ទៅលើ Harry Maguire

Man Utd ត្រូវបានក្រុម Borussia Dortmund យកឈ្នះក្នុងលទ្ធផល ៣-២ នៅឯកីឡដ្ឋាន Allegiant ក្នុងទីក្រុង Las Vegas កាលពីចុងសប្តាហ៍ ហើយឧបទ្ទវហេតុដែលបានកើតឡើងនៅក្នុងការប្រកួតនេះគឺពិតជាមានការផ្ទុះឡើងរវាង Onana នៅ Maguire។អ្នកចាំទីថ្មីរបស់បិសាចក្រហមដែលបានចុះហត្ថលេខាពីក្លឹប Inter នៅរដូវក្តៅនេះក្នុងតម្លៃ ៤៧ លានផោន បានប្រញាប់ប្រញាល់ឆ្លងកាត់ប្រអប់ពិន័យ របស់គាត់ទៅកាន់ Maguire បន្ទាប់ពីអតីតប្រធានក្រុមបញ្ជូនបាល់ខុស នាំឱ្យមានឱកាសរកគ្រាប់បាល់សម្រាប់ Dortmund។និយាយអំពីឧបទ្ទវហេតុនេះទៅកាន់សារព័ត៌មាន ខ្សែការពារ Martinez បានបង្ហាញពីជំនឿរបស់គាត់ថាឧបទ្ទវហេតុបែបនេះគឺជារឿងល្អមួយ ខណៈដែល ពួកគេធានាថាក្រុមពិតជាមានភាពមុតស្រួច។

Martinez បាននិយាយថា៖

“វាល្អប្រសើរសម្រាប់ហេតុការណ៍នេះ។ ប្រសិនបើអ្នកផ្តោតអារម្មណ៍ខ្លាំង អ្នកអាចប្រយុទ្ធជាមួយមិត្តរួមក្រុមរបស់អ្នកបានដូចគ្នា អ្នកត្រូវធ្វើ ឱ្យប្រាកដថាអ្នកគ្រប់គ្នាពិតជាមុតស្រួច ប៉ុន្តែគ្មានអ្វីកើតឡើងធំដុំនោះទេ។ វាជាផ្នែកមួយនៃបាល់ទាត់។ គាត់មានបុគ្គលិកលក្ខណៈល្អ។ គាត់អាចលេងបាល់ទាត់ គាត់អាចទប់ទល់នឹងសម្ពាធ គាត់ពិតជាមានភាព វិជ្ជមាន គាត់ជាអ្នកដឹកនាំ នោះជាទម្រង់លេងរបស់ Manchester United”៕

*[Fotmob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT