Jurgen Klopp ភ្ញាក់ផ្អើលចំពោះការបរាជ័យរបស់ Sadio Mane នៅ Bayern Munich

ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករល្អបំផុតម្នាក់នៅក្នុងក្របខ័ណ្ឌ Premier League ក្នុងអំឡុងពេលប្រាំមួយឆ្នាំដ៏ជោគជ័យនៅ Anfield ដោយបានឈ្នះពានរង្វាន់ Premier League, FA Cup និង Champions League ក្រោមការដឹកនាំរបស់លោក Klopp។ ពេលនៅហង្សក្រហម Mane ក៏បានឈ្នះស្បែកជើងមាសក្នុងឆ្នាំ២០១៩ និងរកបានជាង ២០គ្រាប់ក្នុង ៤រដូវកាល រួមទាំង ២៣គ្រាប់ក្នុងយុទ្ធនាការចុងក្រោយរបស់គាត់នៅក្លឹប។ការរំពឹងទុកគឺខ្ពស់នៅពេលដែល Bayern Munich សម្រេចចិត្តលះបង់ ៣៥លានផោនសម្រាប់ Mane នៅរដូវក្តៅឆ្នាំ២០២២ ដើម្បីក្លាយជាអ្នកជំនួស Robert Lewandowski របស់ក្លឹប។

ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានត្រឹមតែមួយរដូវកាលប៉ុណ្ណោះ ស៊ុតបញ្ចូលទីចំនួន ៧គ្រាប់នៅ Bundesliga និងការប៉ះទង្គិចជាមួយមិត្តរួមក្រុមរបស់គាត់ Leroy Sane ឥឡូវនេះ Mane បានចាកចេញពីក្លឹបទៅចូលរួមជាមួយក្រុម Al Nassr របស់ Saudi Pro League។នៅពេលសួរអំពីការបរាជ័យរបស់ Mane នៅ Bayern ក្នុងសន្និសីទសារព័ត៌មាន Klopp បានសារភាពថាគាត់មានការភ្ញាក់ផ្អើល។

គាត់បាននិយាយថា៖


“ខ្ញុំមិនដឹងថាមានអ្វីខុសទេនៅ Bayern។ នៅពេលដែលគាត់ចាកចេញពីពួកយើង គាត់បានទុកពួកយើងឱ្យនៅខ្ពស់ក្នុងទម្រង់លេងដ៏ល្អ និងជាកីឡាករលំដាប់ពិភពលោក។ បរិយាកាសថ្មី ប្រហែលជាការរំពឹងទុកថ្មី ខ្ញុំមិនបាននិយាយជាមួយ Sadio អំពីវានោះទេ”៕

*[Fotmob]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT