គ្រប់​គ្នា​ស្រវា​យក ងាយ​រក​អី​បាន! ​ចម្លែក​ ៥ រូប​នេះ បែរ​ច្រាន​ចោល​លុយ​ធំ​ពី​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត

កីឡាករ​តែង​មាន​ការ​យល់​ឃើញ​ខុស​ពី​គ្នា តែ​កន្លង​មក Odion Ighalo ធ្លាប់​ឈរ​ជើង​ឲ្យ​ក្លឹប Al-Shabab និង Al-Hilal លើក​ឡើង​ឥត​លាក់បាំង ថា​គេ​មក​ដើម្បី​តែ​លុយ ហើយ​ជឿ​ថា​សូម្បី Cristiano Ronaldo ក៏​ដូច​គ្នា នេះ​រក​បាន​ច្រើន​ជាង​ខ្លួន ១០០ ដង​ផង ទោះ​មាន​ចិត្ត​ស្រលាញ់​បាល់ទាត់​ប៉ុណ្ណា ក៏​ទី​បញ្ចប់​នៅ​តែ​មក​អារ៉ាប៊ីសាអូឌីត​ដើម្បី​តែ​លុយ​ធំ​ជាង​អ្វីៗ​ទាំង​អស់។

ទោះ​យ៉ាង​ណា​ងាក​មក​កីឡាករ​ទាំង ៥ រូប​នេះ​វិញ បើ​ទោះ​បី​មាន​ឱកាស​អាច​ទៅ​ក្រសោប​យក​លុយ​ធំ​ពី​ក្លឹប​នៅ​មជ្ឈិមបូព៌ា តែ​ចម្លើយ​របស់​ពួក​គេ​បែរ​បដិសេធ មិន​ទទួល​យក ហើយ​ស៊ូ​បន្ត​នៅ​ជាមួយ​ក្លឹប​បច្ចុប្បន្ន ឬ​ខ្លះ​ជ្រើស​យក​ការ​ផ្ទេរ​ទៅ​ក្លឹប​ក្នុង​ក្តីស្រមៃ ដ្បិត​អាច​រក​បាន​ទាប​ជាង​រាប់​សិប​ដង៖

៥) Son Heung-min

បើ​តាម​របាយការណ៍ ESPN ធ្លាប់​ចុះ​ផ្សាយ ក្លឹប​ Al-Ittihad ​បាន​ដាក់​សំណើ​តម្លៃ​ផ្ទេរ​ចេញ ៦០ លាន​អឺរ៉ូ ជូន​ទៅ​កាន់​ក្លឹប​អាណាព្យាបាល Spurs ហើយ​ប្រាក់​ឈ្នួល​ផ្តល់​ជូន​កីឡាករ​កូរ៉េ​ខាង​ត្បូង ទទួល​បាន ៣០ លាន ឬ​ប្រហែល ៥៧០ ០០០ អឺរ៉ូ/សប្តាហ៍។ នេះ​វា​ច្រើន​ជាង​អ្វី​ដែល​ទទួល​បាន​ពី Spurs ជិត​គុណ​ជា ៣ ឯ​ណោះ ដល់​តែ​ចម្លើយ​របស់ Son គឺ “No”។

ខ្សែ​ប្រយុទ្ធ​វ័យ ៣១ ឆ្នាំ​លើក​ឡើង​ច្បាស់ៗ​កន្លង​មក៖ “បើ​ខ្ញុំ​ចង់​ទៅ​អារ៉ាប៊ីសាអូឌីត ម្ល៉េះ​ពេល​នេះ ខ្ញុំ​មិន​ឈរ​ជើង​នៅ Spurs ទេ តែ​យ៉ាង​ណា​ខ្ញុំ​នៅ​ចង់​បន្ត​ក្តីស្រមៃ​ឈរ​ជើង​ឲ្យ​ក្លឹប​នៅ Premier League ច្រើន​ជាង”។

៤) Ilkay Gundogan

បើ​ទោះ​បី​ដឹង​ថា Barcelona មិន​សូវ​ល្អ​ផ្នែក​ហិរញ្ញវត្ថុ ក៏​កីឡាករ​អាល្លឺម៉ង់​នៅ​តែ​មិន​ស្ទាក់ស្ទើរ​ក្នុង​ការ​ជ្រើស​ទៅ​ចូលរួម ហើយ​ឆ្លើយតប​ច្បាស់ៗ​ក្នុង​ការ​ច្រាន​ចោល​សំណើ​ក្លឹប​នៅ Saudi Pro League។ នេះ​បើ​ទោះ​បី​មួយ​អាទិត្យ​នៅ​ទី​នោះ គេ​អាច​រក​បាន ៦៦៥ ០០០ អឺរ៉ូ ធៀប​នឹង​ប្រាក់​ឈ្នួល​នៅ​ក្លឹប​ក្នុង​ក្តីស្រមៃ​របស់ Gundogan សព្វថ្ងៃ​គឺ​អ្នក​មាន​បុណ្យ អាច​ផ្តល់​ឲ្យ​ត្រឹម ១៩៥ ០០០ អឺរ៉ូ។

៣) Alvaro Morata
រាង​ធ្លាក់​ទម្រង់​បន្តិច ​តែ​ក្លឹប​អ្នក​មាន Al Taawoun នៅ​ផ្តល់​ឱកាស សំខាន់​ឲ្យ​តែ​កីឡាករ​ព្រម​ស៊ីញ៉េ​កុងត្រា​ទៅ​ចូលរួម នោះ​មួយ​ឆ្នាំ​នឹង​បាន​លុយ​ចូល​ហោប៉ៅ ៥០ លាន​អឺរ៉ូ។ ដល់​តែ​ចម្លើយ​កីឡាករ​វ័យ ៣០ ឆ្នាំ បែរ​បដិសេធ​ហើយ​ស៊ូ​បន្ត​រួមរស់​នៅ​ក្លឹប​កាន់​ឆ្នាំ Atletico Madrid ​ទាំង​ដែល​កុងត្រា​នៅ​សេសសល់​ត្រឹម​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

២) Luka Modric

មុន​នេះ​ប៉ុន្មាន​សប្តាហ៍​កីឡាករ​ក្រូអាត​អាច​មាន​ជម្រើស​ដើរ​តាម​គន្លង Karim Benzema អោប​ប្រាក់ ១២០ លាន​អឺរ៉ូ/ឆ្នាំ​យ៉ាង​ធូរ តែ​ចុងក្រោយ​បែរ​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​មួយ​ឆ្នាំ​ទៀត​នៅ​អធិរាជ​ស Real Madrid។ នេះ​បើ​ដឹង​ថា ការ​រក្សា​ចិត្ត​ស្មោះ​នៅ​ក្លឹប​អេស្ប៉ាញ​ត្រូវ​បាន​ប្រាក់​ឈ្នួល​ទាប​ជាង​ក្លឹប​នៅ​ឧបទ្វីប​អារ៉ាប់​ដល់​ទៅ ៤ ដង។

១) Neymar Jr

បន្ទាប់​តែ Al-Hilal តាម​យក Lionel Messi មិន​បាន​សម្រេច ពួក​គេ​ក៏​បង្វែរ​កញ្ចប់​ប្រាក់​ច្រើន​មហាសាល​ទៅ​លើ​គោលដៅ​ថ្មី Neymar Jr ភ្លែត តែ​ចម្លើយ​នៃ​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​ប្រេស៊ីល គឺ​មិន​បាន​ទទួល​យក​ឡើយ។

នេះ​បើ​ព្រម មួយ​ឆ្នាំ​អាច​បាន​ជាង ២០០ លាន​អឺរ៉ូ តួ​លេខ​ក្បែរ​ប្រាក់​ឈ្នួល CR7 ហើយ​តម្លៃ​ផ្ទេរ​ចេញ​ក៏ Al-Hilal អ្នក​រ៉ាប់​មិន​ឲ្យ​ក្លឹប​មេ PSG ទាស់​ចិត្ត តែ​សំខាន់​សាមី​ខ្លួន គិត​ចង់​បន្ត​នៅ​ក្លឹប​ក្នុង​ក្របខ័ណ្ឌ Ligue 1 រួច​ទំនង​មាន​ក្តីស្រមៃ​ចង់​ឈ្នះ Champions League ជា​គោលដៅ​ធំ​បំផុត៕

ប្រភព៖ បរទេស​​

  • គ្រប់​គ្នា​ស្រវា​យក ងាយ​រក​អី​បាន! ​ចម្លែក​ ៥ រូប​នេះ បែរ​ច្រាន​ចោល​លុយ​ធំ​ពី​ក្លឹប​នៅ​អារ៉ាប៊ីសាអ៊ូឌីត