PSG កំពុងតែខឹងសម្បារដែល Mbappe បដិសេធមិននិយាយជាមួយក្រុម Al Hilal អារ៉ាប៊ីសាអូឌីត បន្ទាប់ពីម្ចាស់ជើងឯកបារាំងបានទទួលយកការដេញ ថ្លៃបំបែកកំណត់ត្រាពិភពលោករបស់ពួកគេក្នុងតម្លៃ ២៥៩លានផោន។ ប៉ុន្តែពួកគេក៏បារម្ភដែរថា Mbappe នឹងដើរចេញដោយគ្មានតម្លៃខ្លួន ១២ខែទៀតទៅ Real Madrid។Liverpool បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូន Mbappe នូវកិច្ចសន្យាខ្ចីជើងរយៈពេល ១ឆ្នាំដែលធ្វើឱ្យគាត់ចាកចេញពីទីក្រុងប៉ារីស នឹងនាំយកសាច់ប្រាក់សម្រាប់ PSG និងអាចឱ្យខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះបំពេញក្តីសុបិនរបស់គាត់ទៅកាន់ Madrid។ ហង្សក្រហមត្រូវបានលើកទឹកចិត្តដោយការគោរពរបស់ Mbappe ចំពោះក្លឹប និងការពិតដែលថាម្តាយរបស់គាត់ Fayza Lamari ដែលជាភ្នាក់ងាររបស់គាត់គឺជាអ្នកគាំទ្រហង្សក្រហម Liverpool។
Mbappe ជារឿយៗបានសរសើរគ្រូបង្វឹករបស់ Anfield លោក Jurgen Klopp ហើយគាត់និងអ្នកតំណាងរបស់គាត់ធ្លាប់បានពិភាក្សាអំពីការផ្ទេរជាមួយ Liverpool មុនពេលជ្រើសរើសចូលរួមជាមួយ PSG នៅពេលគាត់សម្រេចចិត្តចាកចេញពី Monaco៕
*[The Mirror]