“ខ្ញុំមានចំនុចជាច្រើនដើម្បីកែលម្អ” – Havertz ទទួលយកតួនាទីថ្មីនៅ Arsenal បន្ទាប់ពីការអត្ថាធិប្បាយថ្មីៗរបស់ Mikel Arteta

Kai Havertz របស់ Arsenal បានបើកចំហរអំពីតួនាទីថ្មីរបស់គាត់នៅក្លឹប បន្ទាប់ពីមានការអត្ថាធិប្បាយរបស់អ្នកចាត់ការ Mikel Arteta កាលពីដើមសប្តាហ៍នេះ។កីឡាករអន្តរជាតិអាឡឺម៉ង់ត្រូវបានគេដាក់ពង្រាយជាកីឡាករលេខ 8 ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ។ Havertz បានលេងតួនាទីជាច្រើនក្នុងអាជីពរបស់គាត់ និងពេលវេលារបស់គាត់នៅ Chelsea។ ទោះ​ជា​យ៉ាង​ណា គាត់​មិន​ដែលត្រូវបាន​ដាក់​កន្លែង​របស់​គាត់​ក្នុង​ទីតាំង​ជាក់លាក់​មួយ​នៅ​លើ​ទីលាន​នោះ​ទេ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាឡឺម៉ង់​បាន​បញ្ជាក់​ថា​គាត់​សប្បាយ​ចិត្ត​ក្នុង​តួនាទី​ថ្មី​របស់​គាត់​នៅ Arsenal។ Havertz បានប្រាប់ ESPN ថា៖

“ខ្ញុំពិតជារីករាយណាស់ក្នុងការលេងតំណែងនោះ [ជាលេខ 8]។ ខ្ញុំកាន់តែលេងបាល់ រួមបញ្ចូលនៅក្នុងការប្រកួត។ ខ្ញុំពិតជារីករាយណាស់។ ខ្ញុំគិតថាខ្ញុំមានចំនុចជាច្រើនដើម្បីកែលម្អនៅក្នុងការប្រកួត។ ខ្ញុំ​នៅ​តែ​សម្រប​ខ្លួន​ទៅ​នឹង​ការ​ប្រកួត ​និង​អ្វី​គ្រប់​យ៉ាង។​ រហូត​មក​ដល់​ពេល​នេះ​វា​ដំណើរ​ការ​បាន​ល្អ។”គាត់បានបន្ថែម​ថា៖

“ខ្ញុំគិតថា មានសារៈសំខាន់សម្រាប់តំណែងរបស់ខ្ញុំ និងកម្ពស់របស់ខ្ញុំផងដែរ។ ខ្ញុំចង់ស៊ុតបាល់បញ្ចូលទី។ វាជាផ្នែកមួយនៃការប្រកួតរបស់ខ្ញុំ។ ខ្ញុំតែងតែត្រូវទៅដល់ទីនោះ។ សង្ឃឹមថា វាដំណើរការបានច្រើនដងនៅក្នុងលីគឥឡូវនេះ។

ក្រុមនេះពិតជាអស្ចារ្យណាស់ ហើយវាពិតជាមានអារម្មណ៍ដូចជាផ្ទះរួចទៅហើយ។ ពួកគេបានធ្វើឱ្យវាងាយស្រួលសម្រាប់ខ្ញុំក្នុងការរួមបញ្ចូលជាមួយក្រុម។ វារីករាយក្នុងការនៅជាមួយពួកគេ ពួកគេទាំងអស់គ្នានៅក្មេង និងស្រេកឃ្លាន។ នេះជាអ្វីដែលខ្ញុំចង់បាន និង ខ្ញុំរីករាយណាស់ដែលបានមកទីនេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT