តាម​ក្រវែល ៦ ឆ្នាំ​ចុងក្រោយ​ Man United នៅ​តែ​អត់​អាច​ថ្ពក់​យក​បេះដូង​កីឡាករ​ជប៉ុន​រូប​នេះ

កំឡុង​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​កំពុង​បើក​ទ្វារ​ឆ្នាំ ២០២៣ នេះ មើល​ទៅ​ទំនង​ត្រូវ​ប៉ាន់​មក​លើ​កីឡាករ​អាស៊ី​ច្រើន ជា​ពិសេស​គឺ​សមាជិក​ក្រុម​សាំម៉ូរ៉ៃ​ខៀវ​ជប៉ុន ដែល​ពេល​ចុង​ក្រោយ មាន ២ រូប ស្ថិត​ក្រោម​រ៉ាដា​ចង់​បាន​ពី​សំណាក់​ក្លឹប​ហង្ស​ក្រហម Liverpool និង​បិសាច​ក្រហម Manchester United៖

២) ខ្សែ​ប្រយុទ្ធ Keito Nakamura

ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​ Jurgen Klopp ​ហង្ស​បាន​ដាក់​គោលដៅ​មក​លើ​កីឡាករ​វ័យ ២២ ឆ្នាំ​របស់​ក្លឹប​អូទ្រីស LASK។ នោះ​គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Nakamura ​អាច​លេង​បាន​ទាំង​ស្លាប ឆាប​ចូល​ក្នុង​ប្រអប់​ក៏​ទៅ​រួច ហើយ​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ជាមួយ​ក្លឹប​អាណាព្យាបាល។

យ៉ាង​ណា​ក្លឹប​ម្ចាស់ដី Anfield បាន​ដាក់​សំណើ​ទៅ​រួចរាល់ ជាមួយ​តម្លៃ​ផ្ទេរ ៧ លាន​អឺរ៉ូ ដល់​ហើយ​ចម្លើយ​ក៏​មក​ថ្មីៗ​នេះ​ដែរ ត្រង់​ក្លឹប LASK បាន​ច្រាន​ចោល មិន​ទទួល​យក។ នេះ​បើ​តាម​សារព័ត៌មាន Foot Mercato បាន​ចុះ​ផ្សាយ។

ក្លឹប​ហាក់​ចង់​រំអុក​តម្លៃ Nakamura យក​ខ្ពស់​ជាង​នេះ ដ្បិត​អី​ក៏​មាន​ក្លឹប​ដទៃ​ចង់​បាន​គេ​ដែរ តួ​យ៉ាង​ Frankfurt ហ៊ាន​ឲ្យ​ដល់ ១១ លាន​អឺរ៉ូ រួម​ទាំង Burnley និង Aston Villa ក៏​ជា​ភាគី​ចង់​ចូល​ចែចូវ​ផ្សេង​ទៀត​ដែរ។

រំឭក​ស្ថិតិ​នៅ​រដូវ​កាល​មុន កីឡាករ​ជំនាញ​ជើង​ស្តាំ​ទទួល​បាន​ឱកាស​ជាប់លាប់ ត្រង់​បង្ហាញ​ខ្លួន ៣៦ ប្រកួត រក​បាន ១៧ គ្រាប់​និង Assits ៨ លើក ឈរ​ជើង​គិត​ជា​នាទី​សរុប ២ ៩១០ នាទី។ ផ្សារភ្ជាប់​ទៅ​កាន់​ហង្ស​បន្តិច លើក​ចុង​ក្រោយ​ពួក​គេ​យក​បាន​កីឡាករ​អាស៊ី​គឺ​ជាមួយ Takumi Minamino យក​មក ៨ លាន​កន្លះ លក់​ទៅ​វិញ​បាន ១៥ លាន​អឺរ៉ូ។

១) អ្នកចាំទី Zion Suzuki

ជាមួយ​កីឡាករ​កូន​កាត់​អាមេរិក-ជប៉ុន​រូប​នេះ​វិញ តាំង​ពី​បើក​ក្បាល​អាជីព​មក​ទល់​សព្វថ្ងៃ​ឈរ​ជើង​ឲ្យ​ក្លឹប​កំណើត​មួយ​គត់​គឺ Urawa Reds។ យ៉ាង​ណា​លេចលឺ​ថា​បិសាច​ក្រហម​ក៏​មិន​មែន​ទើប​តែ​ចាប់​អារម្មណ៍​ដែរ ពោល​សម្លឹង​ឃើញ​ទេពកោសល្យ​កីឡាករ​ខាង​លើ តាំង​គេ​ស្ថិត​នៅ​អាយុ ១៤ ឆ្នាំ កាល​នៅ​ឈុត​ថ្នាល។

មក​ទល់​ដើម​ខែ​កក្កដា ក្លឹប​ម្ចាស់ដី Old Trafford ក៏​បាន​ដាក់​សំណើ​ជា​ថ្មី នៅ​តម្លៃ ៥ លាន​ផោន សម​ល្មម​នឹង​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ផ្ទេរ​ចេញ​ពី J-League ថ្លៃ​បំផុត នេះ​ចម្លើយ​ពី​ក្លឹប​មេ យល់​ព្រម​ហើយ ដល់​តែ​ចម្លើយ​ចេញ​ពី​សាមី​ខ្លួន បែរ​បដិសេធ​មិន​ទៅ​ចូលរួម។

ត្រង់​ហេតុផល​អ្នកចាំទី​វ័យ ២០ ឆ្នាំ ចង់​ទទួល​បាន​ឱកាស​បង្ហាញ​ខ្លួន​ជាប់លាប់​បន្ត​ទៀត ដើម្បី​ស្រមៃ​ឈោង​យក​ឱកាស​នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ជាមួយ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ ២០២៤ ខាង​មុខ។ ជា​ការ​ពិត​គេ​ជឿ​ថា បើ​ផ្ទេរ​ទៅ United នោះ​ពេលវេលា​ឈរ​ជើង​នឹង​ធ្លាក់​ចុះ អ៊ីចឹង​ការ​រំពឹង​ជាប់​ឈ្មោះ​នៅ​ជម្រើស​ជាតិ​ក៏​មាន​ភាគរយ​ទាប​យ៉ាង​ដូច្នោះ។ ការ​លេង​របស់ Suzuki ​នៅ ២៩ ប្រកួត របូត​តែ ២៥ គ្រាប់ និង Cleansheet ដល់ ១២ ប្រកួត។

រំឭក​ទៅ​ស្ថានភាព​តំណែង​ចាំទី​នៅ​បិសាច​បន្តិច ពួក​គេ​ទើប​តែ​យក​បាន Andre Onana ដែល​ជា​ដៃ​ទី​មួយ​បន្ត​ពី David de Gea ខណៈ Dean Henderson ដៃ​ទី​ពីរ​មិន​ទាន់​ប្រាកដ​អំពី​អនាគត ថា​ត្រូវ​ចាកចេញ​ឬ​បន្ត​នៅ៕

ប្រភព៖ បរទេស​

  • តាម​ក្រវែល ៦ ឆ្នាំ​ចុងក្រោយ​ Man United នៅ​តែ​អត់​អាច​ថ្ពក់​យក​បេះដូង​កីឡាករ​ជប៉ុន​រូប​នេះ