តើអ្នកដឹងថាមានពានរង្វាន់អ្វីខ្លះក្រៅពីជ័យលាភីក្នុងលីគ និង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា កាលពីយប់មិញ ?

កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ម្សិលមិញនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានរៀបចំកម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា ដែលជាការផ្តល់ជូននូវជ័យលាភីជាច្រើនដល់បុគ្គលឆ្នើមក្នងសកម្មភាពកីឡាបាល់ទាត់ ប្រចាំឆ្នាំ ២០១៨ ។

ក្រៅពីការប្រកាសនូវក្រុមជើងឯក និងរបៀបវារៈក្នុងកម្មវិធី CNCC ក៏បានប្រកាសនូវជ័យលាភី កីឡាករ និងគ្រូបង្វឹកឆ្នើមជាច្រើនសម្រាប់ពានរង្វាន់ធំៗទាំងពីរក្នុងស្រុករួមមានដូចខាងក្រោម៖

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖
-គ្រូបង្វឹកល្អជាងគេ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១២ ឆ្នាំ ២០១៨៖ លោក ភា សុភ័ត្រ្តា
-កីឡាករល្អជាងគេ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១២ ឆ្នាំ ២០១៨៖ កីឡាករ នួន បូរី
-កីឡាករទាត់ចូលទីច្រើនជាងគេ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១២ ឆ្នាំ ២០១៨៖ កីឡាករ នួន បូរី
-អ្នកចាំទីល្អជាងគេ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១២ ឆ្នាំ ២០១៨៖ អ៊ុ សេរីរ័ត្ន
-ក្រុមអាជ្ញាកណ្តាល កាត់ក្តីល្អជាងគេ ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១២ ឆ្នាំ ២០១៨៖ លោក ឃួន វីរៈ, គឹម ស៊ីពិសាល, ហាន សោភ័ណ្ឌ, ស្រី សុវណ្ណារ៉េត
-ក្លិបជ័យលាភី Fiar Play ក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១២ ឆ្នាំ ២០១៨៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

លីគកំពូលកម្ពុជា៖
-គ្រូបង្វឹកល្អជាងគេ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៨៖ លោក មាស ចាន់ណា
-កីឡាករល្អជាងគេ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៨៖ Choe Myong Ho
-កីឡាករទាត់ចូលទីច្រើនជាងគេ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៨៖ Bisan George
-អ្នកចាំទីល្អជាងគេ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៨៖ សំរិទ្ធិ សីហា
-ក្រុមអាជ្ញាកណ្តាល កាត់ក្តីល្អជាងគេ ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៨៖ លោក លឹម ប៊ុនធឿន, ស៊ុន ចាន់ភារិទ្ធ, ហេង សុខលី, ជួប វិសាល
-ក្លិបជ័យលាភី Fiar Play ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៨៖ ណាហ្គាវើល

ផ្សេងៗទៀត៖
-អ្នកគាំទ្របាល់ទាត់សកម្ម៖ ព្រឹទ្ធិចារ្យ អ៊ុ សួន
-ក្លិបដែលមានទស្សនិកជនចូលរួមការប្រកួតច្រើនជាងគេ៖ អង្គរថាយហ្គឺរ
-កីឡាករក្នុងស្រុកដែលទាត់បញ្ចូលទីច្រើនជាងគេអាយុក្រោម ២៣ឆ្នាំ៖ នួន បូរី
-កីឡាករក្នុងស្រុកដែលទាត់បញ្ជូលទីច្រើនជាងគេ៖ នួន បូរី
-កីឡាករក្នុងស្រុកល្អជាងគេ និងមានប្រជាប្រិយភាពជាងគេ៖ គួច សុកុម្ភៈ
-គ្រូបង្វឹកប្រជាប្រិយភាពជាងគេ៖ លោក ហៅ សុជាតិ
-កីឡាករមានរាងសង្ហារ៖ ចាន់ វឌ្ឍនាកា

គួររំលឹកថា នេះគឺជាឆ្នាំទីពីរហើយ ដែល CNCC បានរៀបចំកម្មវិធីនេះឡើង ដើម្បីជាការផ្សារភ្ជាប់ទៅកាន់ក្លិបបាល់ទាត់ក្នុងស្រុក ជុំវិញទំនាក់ទំនងរវាងក្រុមកីឡាករទាំងអស់ និងកាខិតខំប្រឹងប្រែងពេញមួយរដូវកាល ៕

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT