“Idol របស់ខ្ញុំគឺ CR7 មិនមែនមានន័យថាខ្ញុំស្អប់ Messi ទេ” – កីឡាករបាល់ទាត់នារីអាហ្សង់ទីន Yamila Rodriguez ឆ្លើយតបទៅនឹងប្រតិកម្មរបស់អ្នកគាំទ្រ

កីឡាករ​បាល់ទាត់​នារីអាហ្សង់ទីន Yamila Rodriguez បាន​ឆ្លើយតប​ទៅ​អ្នក​គាំទ្រ​វិញ ​បន្ទាប់​ពី​ទទួល​រង​ការ​រិះគន់​រូបសាក់​របស់ Cristiano Ronaldo នៅលើជើងនាង។ អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ពេល​ដឹង​ថា​កីឡាការិនី​វ័យ ២៤ឆ្នាំ​មិន​ជ្រើសយក​មិត្ត​រួម​ជាតិ Lionel Messi ជានិមិត្តរូប។ក្នុង​រឿង Instagram កីឡាករ​បាល់ទាត់​បាន​អះអាង​ថា​នាង​មិន​បាន​ប្រឆាំងនឹង Messi ទេ ប៉ុន្តែ​គ្រាន់​តែ​ជា​អ្នក​គាំទ្រ​ដ៏​ធំមួយ​របស់​កំពូល​តារា​ព័រទុយហ្គាល់​ប៉ុណ្ណោះ។

នាង​បាន​និយាយ​ថា៖

“តើខ្ញុំនិយាយថាខ្ញុំជាអ្នកប្រឆាំងនឹង Messi​ ត្រង់ចំណុចណា? ឈប់និយាយអ្វីដែលខ្ញុំមិនបាននិយាយ ព្រោះការពិតគឺខ្ញុំកំពុងមានពេលវេលា មិនល្អ (នៅពាក់កណ្តាលការប្រកួត World Cup ខណៈដែលតំណាងប្រទេសរបស់ខ្ញុំ)។ ខ្ញុំ​មិន​មាន​ពេល​អាក្រក់​ដោយ​សារ​អ្នកគាំទ្រ​​ ប៉ុន្តែ​សម្រាប់​អំពើ​ឃោរឃៅ​ដែល​គេ​និយាយ​ដោយ​គ្មាន​មេត្តា​តើ​អ្នក​មិន​អាច​មាន idol ឬ​កីឡាករ​ដែល​អ្នក​ចូលចិត្តទេឬ​?

ខ្ញុំមិនដែលនិយាយថាខ្ញុំប្រឆាំង Messi ខ្ញុំមិនដែលធ្វើនោះទេ។ Messi គឺជាប្រធានក្រុមដ៏អស្ចារ្យរបស់យើង ប៉ុន្តែការដែលខ្ញុំនិយាយថា idol និងការលើកទឹកចិត្តរបស់ខ្ញុំគឺ CR7 មិនមែនមានន័យថាខ្ញុំស្អប់ Messi នោះទេ។ ខ្ញុំ​ចូលចិត្ត​កីឡាករ​ម្នាក់​ទៀត​ជា​អ្នក​ជំរុញ​ទឹកចិត្ត​ខ្ញុំ តើ​មាន​បញ្ហា​អ្វីទេ?


យើងទាំងអស់គ្នាមិនមានកាតព្វកិច្ចស្រលាញ់តែកីឡាករប្រទេសយើងទេ សូមយល់ថានេះជាបាល់ទាត់ ហើយគ្រប់គ្នាមានការកោតសរសើរ រៀងៗខ្លួន ចំណូលចិត្តរបស់គេ ហើយការរំលេចចេញមួយមិនមែនមានន័យថាកប់អ្នកម្ខាងទៀតនោះទេ គ្រប់គ្រាន់ហើយ វាហត់នឿយ ខ្ញុំវាឈឺណាស់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT