Marcus Rashford ចុចឈ្មោះកីឡាករល្អបំផុតនៅ Premier League បច្ចុប្បន្ន និងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

តារាឆ្នើមរបស់ក្រុម Manchester United កីឡាករ Marcus Rashford បានរើសយក Erling Haaland ជាកីឡាករល្អបំផុតនៅ Premier League ក្នុងរដូវកាល ២០២២-២៣។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានជ្រើសរើសមិត្តរួមក្រុម Manchester City របស់ Haaland គឺ Kevin De Bruyne ជាកីឡាករល្អបំផុតនៅក្នុងលីកក្នុងរយៈពេល ៤ ឬ ៥ឆ្នាំចុងក្រោយនេះ។Haaland វ័យ ២៣ឆ្នាំបានលើកពាន Premier League ក្នុងរដូវកាលដំបូងរបស់គាត់កាលពីរដូវកាលមុន ដោយបំបែកកំណត់ត្រាស៊ុតបញ្ចូលទីក្នុង រដូវកាលតែមួយ។ គាត់ស៊ុតបញ្ចូលទីបាន ៣៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៨ដងក្នុងការបង្ហាញខ្លួនក្នុងលីគចំនួន ៣៥លើកជួយក្រុម របស់លោក Pep Guardiola លើកពានជាលើកទីប្រាំរបស់ពួកគេក្នុងរយៈពេលប្រាំមួយឆ្នាំ។

ខ្សែ​ប្រយុទ្ធ​កណ្តាល​ជើង​ឆ្វេង​សញ្ជាតិ​ន័រវេស​រូប​នេះ​ក៏​បាន​ស៊ុត​បញ្ចូល​ទី​ ១២​គ្រាប់​ក្នុង ​១១​ប្រកួត​ UEFA Champions League កាល​ពី​រដូវ​កាល​មុន។ ខណៈពេលដែល Rashford ទទួលស្គាល់ការស្នាដៃរបស់ Haaland គាត់បានជ្រើសរើស De Bruyne ជាកីឡាករល្អបំផុតនៅ Premier League ក្នុងរដូវកាលថ្មីៗនេះ។ នៅពេលត្រូវបានគេសួរឲ្យផ្តល់កិត្តិយសក្នុងការជ្រើសរើស។​ កីឡាករ​ Manchester United បានឆ្លើយតបទៅ The Overlap ថា៖

“កីឡាករល្អបំផុតនៅ Premier League នៅពេលនេះ? វាពិតជា Haaland កាលពីរដូវកាលមុន ប៉ុន្តែក្នុងរយៈពេល ៤-៥ឆ្នាំចុងក្រោយនេះគឺ De Bruyne”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT