Messi បានណែនាំឱ្យ PSG ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Premier League ម្នាក់នេះ មុនពេលចាកចេញទៅ Inter Miami

Messi វ័យ ៣៦ឆ្នាំបានជ្រើសរើសប្រឆាំងនឹងការបន្តកិច្ចសន្យារបស់គាត់នៅ Parc des Princes កាលពីដើមខែមុន ហើយបានធានាការផ្ទេរទៅកាន់ក្រុម Inter Miami របស់ Major League Soccer (MLS) ភ្លាមៗបន្ទាប់ពីនោះ។ គាត់បានមើលរំលងក្លឹបយក្ស Saudi Pro League គឺ Al Hilal និងក្លឹបកុមារភាព របស់គាត់ Barcelona។បន្ទាប់ពីចូលរួមជាមួយ PSG ដោយមិនមានតម្លៃខ្លួននៅឆ្នាំ២០២១ អតីតកីឡាករ Barcelona រូបនេះបានលើកពានចំនួន៣ រួមទាំងពានរង្វាន់ Ligue 1 ចំនួន២។ គាត់បានស៊ុតបញ្ចូលទី ៣២គ្រាប់ និងបានរួមចំណែកបញ្ជូនបាល់ ៣៥ដងក្នុងការបង្ហាញខ្លួន ៧៥ដងនៅគ្រប់ការប្រកួតទាំងអស់។
យោងតាមអ្នកកាសែត RMC Sport លោក Thibaud Leplat បាននិយាយថា Messi បានប្រាប់ PSG ឱ្យចុះហត្ថលេខាលើកីឡាករសញ្ជាតិអង់គ្លេស Kane ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Spurs របស់ Premier League នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅដែលកំពុងបន្តមុនពេលគាត់ចាកចេញ។ គាត់ត្រូវបានគេនិយាយថាបានកោតសរសើរយ៉ាងខ្លាំងចំពោះតារាអង់គ្លេសរូបនេះ ហើយបានណែនាំសេវាកម្មរបស់គាត់ទៅកាន់អតីតក្លឹបរបស់គាត់ក្នុង នាមជាអ្នកជំនួសតំបន់ប្រយុទ្ធដ៏មានសក្តានុពល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT