ក្រោយពីជួយក្រុមក្រូអាតយកឈ្នះលើអេស្ប៉ាញបាន ៣-២ ហើយ ខ្សែការពារ Dejan Lovren បាននិយាយថាខ្លួនបានធ្វើស៊ីកីឡាករ Sergio Ramos ដែលជាសត្រូវចាស់រួចរាល់ហើយ។
Lovren បានបង្ហោះនៅលើបណ្ដាញសង្គម Instagram ថា៖ “ខ្ញុំសប្បាយចិត្ត ខ្ញុំបានសម្លាប់គាត់ជាមួយកែងរបស់ខ្ញុំ ខ្ញុំបានសម្លាប់គាត់ហើយ…។ Ramos បានបង្កកំហុសច្រើនជាងខ្ញុំ ហើយ Varane គឺល្អជាងគាត់ ប៉ុន្តគាត់លេងឱ្យ Real Madrid ដូច្នេះហើយបើទោះជាគាត់បានបង្កើតកំហុស គាត់ឈ្នះ ៥-១ ឬ ៥-២ គ្មាននរណាខ្វល់នឹងកំហុសគាត់ទេ”។
រំលឹកទៅវិញថា កីឡាករទាំងពីរខាងលើបានប៉ះគ្នានៅ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ ដោយគ្រានោះ Ramos បានធ្វើឱ្យខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Salah របួសត្រូវប្ដូរចេញ។ ស្របពេលដែល Lovren ដែលជាមិត្តរួមក្រុមរបស់ Salah បានចាត់ទុកកំហុសរបស់ Ramos គ្រានោះ ជាចេតនារបស់កីឡាកររូបនេះតែម្ដង៕ប្រភពMarca