Wayne Rooney ផ្ញើការព្រមានអំពីការផ្ទេរដ៏ឆ្កួ.តលីលា បន្ទាប់ពីកិច្ចព្រមព្រៀងបំបែកកំណត់ត្រារបស់ Arsenal

អតីតប្រធានក្រុមអង់គ្លេស Rooney បានសារភាពថា អារម្មណ៍គាត់រសាត់អណ្តែតក្រោយដឹងពីតម្លៃ ១០៥លានផោនដែល Arsenal បង់សម្រាប់ Declan Rice និងតម្លៃដែល Real Madrid វិនិយោគលើ Jude Bellingham។ ខណៈពេលដែល Rooney ពេញដោយការសរសើរសម្រាប់កីឡាករទាំងពីរ គាត់ជឿ ថាពួកគេទាំងពីរមានវាសនាល្អសម្រាប់ក្លឹប និងប្រទេស។Rooney បាននិយាយថា៖

“វាឆ្កួតហើយមែនទេ? បាទវាឆ្កួតហើយ។ តម្លៃលក់កីឡាករឥឡូវឆ្កួតហើយ។ ខ្ញុំគិតថាថ្ងៃណាមួយវានឹងត្រូវគាំង ព្រោះវាមិនអាចបន្តទៅមុខ បាន  ប៉ុន្តែនោះជាអ្វីដែលមានតម្លៃ និងសំណាងល្អសម្រាប់ពួកគេទាំងពីរ។
ពួកគេជាកីឡាករពីរប្រភេទផ្សេងគ្នា។ Bellingham ពូកែខាងអត្តពលកម្ម ហើយជាខ្សែបម្រើប្រយុទ្ធល្អជាង។ Declan Rice គឺជាក្មេងដ៏មានឥទ្ធិពលម្នាក់នៅពេលគាត់បានបាល់ ហើយថែមទាំងការពារ និងប្រើល្បិចផងដែរ គាត់ដឹងយ៉ាងច្បាស់។ ដូច្នេះពួកគេគឺជាកីឡាករពីរផ្សេងគ្នា ប៉ុន្តែទាំងពីរមានអនាគតដ៏ធំធេង”៕

*[The Mirror]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT