Klopp ​ថា​ Liverpool ​នឹង​លេង​ប្រយុទ្ធ សម្លាប់ Real Madrid ​នៅ​ទឹក​ដី​អ៊ុយក្រែន

លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​មើល​ឃើញ​ថា​ក្រុម​របស់​ខ្លួន​អាច​លេង​ប្រយុទ្ធ​បាន​យ៉ាង​ពេញលេញ ​និង​យក​ឈ្នះ​ក្រុម Real Madrid ​ថែម​ទៀត។

ក្រោយ​ពី​ធ្វើ​ការ​ហ្វឹកហាត់​យ៉ាង​សម្ងាត់​អស់​ពេល​មួយ​រយៈ​មក​នេះ លោក Klopp ​បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​ថា​ក្រុម Liverpool ​បច្ចុប្បន្ន​នេះ​កំពុង​តែ​ដាក់​ចិត្ត​ដាក់​កាយ ​ចង់​ឈ្នះ​ខ្លាំង​ណាស់។ ​ការ​ប្រមូល​អារម្មណ៍​ក៏​ល្អ ​និង​បូក​ផ្សំ​កម្លាំង​ចិត្ត​ថែម​ទៀត​នោះ ​នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​ខ្លាំង​ជាង​ធម្មតា។

និយាយ​ពី​ការ​ប្រកួត​វិញ ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ គិត​ថា Liverpool ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​លេង​ប្រយុទ្ធ ​មិន​មែន​វាយ​បក​ឡើយ។ Real Madrid ​ជា​ក្រុម​ខ្លាំង ប៉ុន្តែ​ Liverpool ​នឹង​យក​ឈ្នះ​ពួកគេ​បាន​នៅ​ទី​ក្រុង​គៀវ ប្រទេស​អ៊ុយក្រែន ដើម្បី​លើក​ពាន UEFA Champions League ។ សូម​បញ្ជាក់​ថា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT