“យើងត្រូវតែការពារគាត់” – ការបង្ហាញខ្លួនលើកដំបូងរបស់ Messi នៅ Inter Miami អាចនឹងត្រូវពន្យារពេល

សហម្ចាស់ក្លឹប Inter Miami លោក David Beckham បាននិយាយថា ការបង្ហាញខ្លួនលើកដំបូងរបស់ Lionel Messi អាចត្រូវបានរុញត្រឡប់មកវិញ ដើម្បីការពារគាត់ និងរក្សាគាត់ឱ្យបានល្អ។ លោកបានបន្ថែមថា កាយសម្បទារបស់កីឡាករអាហ្សង់ទីន ចាំបាច់ត្រូវវាយតម្លៃ ព្រោះថាគាត់មិនបានហ្វឹកហាត់តាំងពីត្រឡប់មកពីវិស្សមកាល។អ្នកគាំទ្រក្លឹប Inter Miami បានរង់ចាំមើល Messi លេងឱ្យក្លឹប MLS ចាប់តាំងពីគាត់បានប្រកាសពីការសម្រេចចិត្តរបស់គាត់ក្នុងការចូលរួមជាមួយ ពួកគេកាលពីដើមរដូវក្តៅនេះ។ ម្ចាស់ជើងឯក FIFA World Cup ត្រូវបានគេរំពឹងថានឹងប្រកួតជាមួយ Cruz Azul ក្នុងការប្រកួត Leagues Cup នៅសប្តាហ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ Beckham បានដាក់មន្ទិលសង្ស័យលើការបង្ហាញខ្លួនដំបូងដែលត្រូវបានរាយការណ៍ ហើយបាននិយាយថាពួកគេត្រូវការ វាយតម្លៃកីឡាករថ្មីមុនពេលអនុញ្ញាតឱ្យគាត់លេង។ សហម្ចាស់ក្លឹបរូបនេះបានបន្ថែមថាថ្ងៃសុក្រប្រហែលជាលឿនពេក ប៉ុន្តែគាត់បានទុកការសម្រេច ចិត្តទៅលើគ្រូបង្វឹកហើយបាននិយាយថា៖

“យើងមិនដឹងថាតើ Leo នឹងលេង ឬថាតើគាត់នឹងមាននាទីលេងនោះទេ ព្រោះខ្ញុំគិតថាបន្ទាប់ពីគ្រប់យ៉ាងរួចរាល់ គាត់ត្រូវតែត្រៀមខ្លួន។ យើងត្រូវការពារគាត់ហើយត្រូវប្រាកដថាគាត់ត្រៀមខ្លួនរូចរាល់ ព្រោះគាត់បានទៅវិស្សមកាល ហើយទើបតែមកដល់ Miami គាត់បាន ហ្វឹកហាត់ ហើយគាត់មើលទៅល្អធម្មតា។ ខ្ញុំគិតថា Leo និង Tata Martino នឹងសម្រេចចិត្តថាគាត់នឹងលេងនៅថ្ងៃណា ឬលេងនៅថ្ងៃសុក្រ ប៉ុន្តែបរិយាកាសនៅទីនេះនឹងអស្ចារ្យ ហើយសង្ឃឹមថាយើងអាចទទួលបានជ័យជម្នះ”៕

*[Sportskeeda]

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT