Haaland វ៉ាដាច់ Mbappe ក្លាយជាកីឡាករមានតម្លៃបំផុតរបស់ពិភពលោក

The Football and Business Portal Football Benchmark បានចងក្រងបញ្ជីកីឡាករដែលមានតម្លៃបំផុតក្នុងកីឡាក្នុងខែនេះ។ យោងទៅតាមពួកគេ Erling Haaland ឥឡូវនេះគឺជាកីឡាករដែលមានតម្លៃបំផុត ដែលត្រូវបានវាយតម្លៃក្នុង ១៩៤លានអឺរ៉ូ នាំមុខ Kylian Mbappe ដែលរហូតមកដល់ ពេលនេះបានឈរនៅលើកំពូលតារាងស្ទើរតែទាំងអស់។Real Madrid ចូល​មក​យ៉ាង​ខ្លាំង​ជាមួយ Vinicius ជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ទី​បី​ក្នុង​តម្លៃ ១៥៧លាន​អឺរ៉ូ និង​ទី៤ គឺ Jude Bellingham ដែល​មាន​តម្លៃ១៥២លាន​អឺរ៉ូ។

Mbappe ទោះបីជាបានឈានដល់វគ្គផ្តាច់ព្រ័ត្រ World Cup ប៉ុន្តែត្រូវបានវ៉ាដាច់ដោយសន្ទុះយ៉ាងលឿនរបស់ Haaland ដែលជាអ្នកស៊ុតបញ្ចូលទីបាន ច្រើនជាងគេក្នុងលីគកំពូលទាំងប្រាំរបស់អឺរ៉ុប អ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Champions League និងបានឈ្នះពានបីក្រោមការដឹកនាំរបស់លោក Pep Guardiola។


Haaland មានអាយុ ២២ឆ្នាំ Vinicius ២៣ឆ្នាំ ហើយកីឡាករចុងក្រោយរបស់ Real Madrid ពី Dortmund មានអាយុត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ។

Gavi នៅ​អាយុ ១៨ឆ្នាំគឺនៅលំដាប់​ទី៦ រួច​ហើយ​ដែល​មាន​តម្លៃ ១៤០លាន​អឺរ៉ូ​។ តារា​ឆ្នើម​របស់ Barcelona ម្នាក់​ទៀត​គឺ Pedri ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ប្រាំបួន​ជាមួយ​នឹង​តម្លៃ​ខ្លួន ១២៩លាន​អឺរ៉ូ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT