ឡើង​ចុះ​មួយរំពេច​ពី​តារា​បាល់ទាត់​ជោគជ័យ រស់នៅ​ផ្ទះ​តម្លៃ​ជាង ៦ លាន ធ្លាក់​ខ្លួន​មក​រក​បាន​តែ ៥ ដុល្លារ/ថ្ងៃ

វិល​ត្រលប់​ទៅ​ជិត ៥ ឆ្នាំ​មុន ​កីឡាករ​បារាំង Benjamin Mendy បាន​ឈោង​ដៃ​កាន់​ពាន​រង្វាន់ ដែល​មនុស្ស​ជា​ច្រើន​ប្រាថ្នា​ចង់​ប៉ះ​គឺ FIFA World Cup ​ក៏​ជា​កាដូ​ដ៏​មាន​ន័យ​មុន​តែ​ប៉ុន្មាន​ថ្ងៃ ចូល​ខួប​កំណើត​អាយុ ២៤ ឆ្នាំ។ គេ​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​តារា​បាល់ទាត់​ដ៏​ជោគជ័យ មាន​ទ្រព្យ​រាប់​សិប​លាន លុះ​ក្រោយ​មក​ជីវិត​បែរ​ធ្លាក់​ចុះ​មួយ​រំពេច ក៏​ដោយសារ​តែ​ការ​ជ្រុលជ្រួស​សប្បាយ​ហួស​ប្រមាណ នឹង​ភាព​ល្បីល្បាញ​ដែល​ខ្លួន​មាន។

CTS Sports រៀបរាប់​តាំង​ពី​ដំណើរ​ដើមទង​មុន​ចាប់ផ្តើម​អាជីព ផ្លែផ្កា​សម្រេច​បាន​នៅ​ពាក់​កណ្តាល​អាជីព និង​ចុងក្រោយ​មុន​ដាក់​ចិត្ត​ត្រលប់​មក​ប្រលូក​អាជីព​បាល់ទាត់​ជា​ថ្មី ក្រោយ​រួច​ផុត​ទោសពៃរ៍​ពី​បទចោទប្រកាន់​នៅ​តុលាការ។

កូន​ពៅ​ក្នុង​ចំណោម​បងប្អូន ៥ នាក់ ដែល​មាន​ឪពុកម្ដាយ​ជា​ជន​ភៀសខ្លួន​ពី​សេណេហ្គាល់ មក​រស់នៅ​ប្រទេស​បារាំង ​ក៏​រាប់​ថា​មិន​មាន​ជីវភាព​ធូរធារ​អ្វី​នោះ​ដែរ តែ​ដោយសារ Mendy មាន​ឆន្ទៈ​ស្រលាញ់​បាល់ទាត់ គេ​បាន​ចាប់ផ្ដើម​ទទួល​ឱកាស​ចូល​ហ្វឹកហាត់​បាល់​នៅ​ឈុត​ថ្នាល​នា​អាយុ ១២ ឆ្នាំ ហើយ​មួយ​ឆ្នាំ​បន្ទាប់ គេ​ស៊ូ​ចាកចេញ​ពី​ផ្ទះ ដើម្បី​ទៅ​រស់នៅ​ក្នុង​ជំរំ​ហ្វឹកហាត់​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​ប្រទេស។ ការ​ខិតខំ ការ​ដាក់​ឆន្ទៈ​របស់ Mendy បាន​សម្រេច​កើត​ជា​ផ្លែផ្កា​នា​ដំណាក់​កាល​ដំបូង តាម​រយៈ​ការ​ចុះ​ហត្ថលេខា​ទៅ​ចូលរួម​ជាមួយ​ក្លឹប Le Havre នៅ​លីគ​លំដាប់​ទី​ពីរ Ligue 2 របស់​បារាំង។

មើល​ឃើញ​ខ្លួន​ឯង​ធ្វើ​បាន​ល្អ នៅ​តំណែង​ការពារ ហើយ​បន្តបន្ទាប់​ជាប់លាប់​ការ​លេង​នៅ​ឈុត​ធំ រហូត​ផ្លោះ​កម្រិត​ទៅ​ចូលរួម​នៅ​ក្លឹប Marseille មុន​ផ្ទេរ​ទៅ AS Monaco រួច​ពេលវេលា​ឡើង​ទ្រើង​ គឺ​ក្លាយ​ជា​ខ្សែ​ការពារ​មាន​តម្លៃ​ផ្ទេរ​ខ្ពស់​បំផុត ល្បាក់​ឆ្នាំ ២០១៧ ទៅ​ចុះចូល​នៅ Manchester City ​តម្លៃ ៥៧,៥ លាន​អឺរ៉ូ។ ពេល​នោះ​ហើយ Mendy បាន​ប៉ះប៉ូវ​ផ្តល់​កាដូ​ជីវិត​លើក​ទឹកចិត្ត​ខ្លួន​ឯង តាម​រយៈ​ការ​ផ្លាស់​ពី​រស់នៅ​ផ្ទះ​ល្វែង​ជួល មក​ទិញ​ភូមិគ្រឹះ​តម្លៃ ៦ លាន​ដុល្លារ មាន​រថយន្ត​ទំនើប​ជិះ មាន​លុយ​ដើរ​ចាយ​សប្បាយ​យប់​ថ្ងៃ ក៏​ប៉ុន្តែ​បញ្ហា​ទាស់​ត្រង់ គេ​សប្បាយ​ជ្រុល។

ចាប់​តាំង​ចេះ​ខូច បុរស​មាឌ​ឌាំង​កម្ពស់ ១,៨៥ ម៉ែត្រ អះអាង​ថា ធ្លាប់​ឡើង​គ្រែ​នឹង​នារី​ ១០ ០០០ នាក់ សឹង​រៀងរាល់​យប់ ដែល​គេ​ទៅ​បារ ទៅ​កន្លែង​កម្សាន្ត ហើយ​គេ​ទទួល​អារម្មណ៍​ថា ធ្វើ​រឿង​អស់​នោះ​វា​សប្បាយ វា​ធ្វើ​ឲ្យ​គេ​លែង​ខ្វល់ខ្វាយ​នឹង​បញ្ហា​អ្វី​ទាំង​អស់។

ជីវិត​ចាប់ផ្តើម​ធ្លាក់​ក្រោយ​ឈ្នះ​ពាន World Cup ជាមួយ​មាន់​គក​បារាំង​តែ​ប៉ុន្មាន​ខែ Mendy ​ជួប​បញ្ហា​របួស លែង​សូវ​បាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន លុះ​មួយ​ឆ្នាំ​បន្ទាប់​ក៏​ផ្តើម​ជួប​រឿង​អាស្រូវ​ ដល់​រង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ផង ក៏​នាំ​ឲ្យ City សម្រេច​ផ្តាច់​កុងត្រា លែង​ទូទាត់​ប្រាក់​ឈ្នួល ១០០ ០០០ ផោន/សប្តាហ៍​ឲ្យ​គេ​បន្ត​ទៅ​ទៀត។

ពេល​នោះ​ជីវិត​របស់​គេ​ធ្លាក់​ដល់​បាត ក៏​លែង​មាន​ចំណូល​ចូល​ហោប៉ៅ ហើយ​ Mendy ធ្លាប់​បាន​និយាយ​ជា​សាធារណៈ​នៅ​ក្នុង​តុលាការ​យ៉ាង​ដូច្នោះ៖ “ខ្ញុំ​ពេល​បន្ទាប់​មក​រក​បាន​តែ ៤ ផោន (ឬ​ជាង ៥ ដុល្លារ) រៀងរាល់​ថ្ងៃ ក៏​ដើម្បី​ទុក​ទិញ​អាហារ​ហូប​តែ​ប៉ុណ្ណោះ​ឯង រួច​បាន​​គិត​ត្រលប់​ទៅ​ក្រោយ​វិញ នឹក​ដល់​ពេល​ខ្ញុំ​ធ្លាប់​សប្បាយ​ចេញ​ទៅ​ខាង​ក្រៅ សប្បាយ​នឹង​ការ​គេង​ជាមួយ​នារី​ច្រើន​នាក់”។

គេ​បាន​ជាប់ឃុំ​រយៈ​ពេល ៤ ខែ ចន្លោះ​ខែ​សីហា ឆ្នាំ ២០២២ ដល់​ខែ​មករា ឆ្នាំ ២០២៣ រួច​ទើប​តែ​មក​ដល់​ខែ​កក្កដា​នេះ Mendy បាន​ឡើង​តុលាការ ហើយ​ឈ្នះ​ក្តី​ពី​បទចោទប្រកាន់​ទាំង​ឡាយ សម្រេច​ក្លាយ​ជា​ជន​មាន​សេរីភាព​ដូច​ដើម។

កន្លងមកប្រភព​សារព័ត៌មាន​ធំៗ​ជា​ច្រើន​ចុះ​ផ្សាយ ថា​បុរសវ័យ ២៩ ឆ្នាំ កំពុងមាន​ចិត្ត​ចង់​ត្រលប់​មក​ទីលាន​ជា​ថ្មី ហើយក្លឹបនៅអារ៉ាប៊ីសាអូឌីតទំនងនឹងស្រោចស្រង់ជីវភាពរបស់គេត្រលប់មកវិញបាន ដល់ចុះឡើងបែរកីឡាករប្រកាសផ្ទេរទៅ FC Lorient ជាមួយកុងត្រា ២ ឆ្នាំ ខណៈទំហំប្រាក់ឈ្នួលជឿថា មួយអាទិត្យនឹងមិនក្រោម ៥ មុឺនដុល្លារឡើយ៕

ប្រភព៖ បរទេស​

  • ឡើង​ចុះ​មួយរំពេច​ពី​តារា​បាល់ទាត់​ជោគជ័យ រស់នៅ​ផ្ទះ​តម្លៃ​ជាង ៦ លាន ធ្លាក់​ខ្លួន​មក​រក​បាន​តែ ៥ ដុល្លារ/ថ្ងៃ